ស្រ្តីវ័យ 21 ឆ្នាំម្នាក់ត្រូវចោទប្រកាន់ថាហេគទៅលើគណនីអ៊ីម៉ែលរបស់ Selena Gomez

0

ស្រ្តីវ័យ 21 ឆ្នាំម្នាក់រស់នៅក្នុង New Jersey ត្រូវចោទប្រកាន់ថាធ្វើការហេគចូលទៅក្នុងគណនីអ៊ីម៉ែលរបស់តារា pop star និងតារាសម្តែង Selena Gomez ដោយធ្វើការលួចនូវរូបភាពជាច្រើនរបស់នាង ហើយបន្ទាប់មកទម្លាយវានៅលើអនឡាញនោះ។ Susan Atrach ស្ថិតនៅក្នុង Ridgefield Park ត្រូវចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍នេះជាមួយនឹង 11 ករណីខណៈពេលដែល 5 ករណីគឺការក្លែងបន្លំអត្តសញ្ញាណ  5 ករណ៏សម្រាប់ការលួចចូលដំណើរការ និង 1 ករណីទៀតដោយសារតែការប្រើប្រាស់ទិន្នន័យនៅលើកុំព្យូទ័រដោយគ្មានការអនុញ្ញាត។

តាមការបញ្ជាក់របស់ព្រះរាជអាជ្ញារ ស្រ្តីឈ្មោះថា Atrach ត្រូវចោទប្រកាន់ថាហេគទៅកាន់គណនីអ៊ីម៉ែលរបស់ Gomez នៅចន្លោះខែមិថុនាឆ្នាំ 2015 និងខែកុម្ភៈឆ្នាំ 2016 ។ នាងក៏រក្សានូវរូបភាពទាំងនោះ និងចែករំលែកវាជាមួយនឹងមិត្តភក្តិរបស់នាង និងបង្ហោះនៅលើអនឡាញផងដែរ។ Gomez គឺជាតារាដែលមានអ្នកគាំទ្រតាមនាងចំនួន 138 លាននាក់នៅលើ Instagram ហើយនាងក្លាយជាជនរងគ្រោះនៅក្នុងការវាយប្រហារនៅក្នុងខែសីហាឆ្នាំ 2017 នេះនៅពេលដែលរូបភាពអាក្រាតរបស់អតីតមិត្តប្រុសនាងគឺ Justin Bieber ត្រូវបានបង្ហោះនៅលើគណនី Instagram របស់នាងតែម្តង។

ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានការបង្ហាញភ្លាមៗនោះទេប្រសិនបើរូបភាពជាច្រើននេះអាចធ្វើការចោទប្រកាន់ទៅលើ Atrach ។ តាមការបញ្ជាក់របស់ LA Times ស្រ្តីឈ្មោះ Atrach ត្រូវគេជឿជាក់ថាបានចូលទៅក្នុង Apple iCloud និងគណនី Yahoo email accounts ដែលប្រើប្រាស់ដោយ Gomez និងជំនួយការរបស់នាងផងដែរ។ នាងត្រូវចោទប្រកាន់ថាលួចរូបភាពអាសអាភាសរបស់ Justin Bieber ដែលនាង Gomez និង Bieber ដើរលេងជាមួយគ្នានៅ Bora Bora នៅក្នុងឆ្នាំ 2015 និងទម្លាយវានៅលើអនឡាញផងដែរ៕

ប្រភព៖

https://thehackernews.com/2018/07/selena-gomez-email-hacking.html

LEAVE A REPLY

Please enter your comment!
Please enter your name here