មនុស្សចំនួន១៦នាក់ស្លាប់ និង៦០នាក់រងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយាន្ដដ្ឋានក្បែរទីក្រុងកាប៊ុល

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨

ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយកើតឡើងនៅអាកាសយាន្តដ្ឋានក្បែរទីក្រុងកាប៊ុលសម្លាប់មនុស្សចំនួន១៦នាក់ និងមនុស្ស៦០នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីអនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Abdul Rashid Dostum ចាកចេញពីព្រលានយន្តហោះត្រលប់ចូលស្រុកកំណើតវិញ នេះបើយោ​ងតាមប្រភពព័ត៌មានទូរទស្សន៍ Tolo ផ្សាយនៅថ្ងៃ​អាទិត្យដកស្រង់​ព័ត៌មាន​ពីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន។

យោងតាមប្រភពព័ត៌មានទូរទស្សន៍នោះបញ្ជាក់ថា មនុស្សស្លាប់​ និងរបួសភាគ​ច្រើនជា​មន្រ្តីប៉ូលិស។ ​អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបំផ្ទុះខ្លួនឯងក្នុងចំណោមអ្នកគាំទ្រ​លោក Dostum នៅក្បែរព្រលាន​យន្ត​ហោះនៅពេល​គាត់ចាក​ចេញចូលទៅក្នុងរថយន្ត។ លោក Dostum ត្រឡប់ចូលស្រុកកំណើតវិញក្រោយពីការនិរទេសខ្លួនទៅប្រទេសទួរគី។ ប្រទេសទួរគីជាកន្លែងដែលគាត់ភៀសខ្លួនក្នុងឆ្នាំ២០១៧។

ការវាយប្រហារនេះមិន​បណ្តាលឲ្យអនុប្រធានាធិបតីរងរបួសនោះទេ។ ពុំមានក្រុមភេរវជននៅប្រទេសអាហ្វហ្គានីស្ថានចេញមុខអះអាងនៅពីក្រោយការវាយប្រហារនេះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here