យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ២គ្រឿងហោះទៅកាន់មូលដ្ឋានទ័ពអាកាស Hmeimim ត្រូវបំផ្លាញក្នុងរយៈពេល០២ថ្ងៃ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨

អ្នកនាំពាក្យប្រចាំមូលដ្ឋាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រព័ន្ធការពារអាកាសរុស្ស៊ីនៅមូលដ្ឋានទ័ពអាកាស Hmeimim ​​ក្នុងប្រទេសស៊ីរី បាញ់បំផ្លាញយន្តហោះ​គ្មានមនុស្សបើក​ចំនួន២គ្រឿង (UAV) ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។​

នៅថ្ងៃសៅរ៍ទី២១ ខែកក្កដា ​លើផ្ទៃអាកាសប្រែជាខ្មៅងងឹត ដោយប្រព័ន្ធការពារអាកាសរុស្ស៊ីនៅឯមូលដ្ឋានទ័ពអាកាស Hmeimim។​ យោងតាមប្រភពព័ត៌​មានពីអ្នកនាំ​ពាក្យ​បញ្ជាក់ឲ្យដឹងថា គោលដៅនោះជាយន្តហោះមិនស្គាល់អត្តសញ្ញាណស្ថិតនៅ​ចម្ងាយឆ្ងាយ​ពីមូល​ដ្ឋាន ហើយវាកំពុងហោះហើរចុះមកកាន់មូលដ្ឋា​ន។ ក្រោយមកប្រព័ន្ធការពារ​ដែន​អាកាស​ Hmeimim បំផ្លាញគោលដៅនោះចោល។

ក្រោយមកនៅព្រឹកថ្ងៃអាទិត្យ យន្តហោះមិនស្គាល់អត្តសញ្ញាណមួយទៀតមកពីភាគនិរតីក៏​ត្រូវប្រព័ន្ធការពារអាកាស​រុស្ស៊ីបាញ់បំផ្លាញពេលវាស្ថិតនៅចម្ងាយឆ្ងាយពីមូលដ្ឋាន។ អ្នកនាំពាក្យរូបនេះចង្អុលបង្ហាញថាមូលដ្ឋានទ័ពអាកាស Hmeimim នៅតែបន្តដំណើរការជាធម្មតា។ លោកបន្តថាឧបទ្ទវហេតុទាំងពីរ នេះមិនបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសទេ ។

LEAVE A REPLY

Please enter your comment!
Please enter your name here