សមាជិករដ្ឋអ៊ីស្លាមជាច្រើននាក់ស្លាប់ដោយសារការប្រឈមមុខដាក់គ្នាជាមួយប៉ូលិសសហព័ន្ធ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨

មន្រ្តីមូលដ្ឋានម្នាក់និយាយកាលពីថ្ងៃអាទិត្យនេះថា សមាជិករដ្ឋអ៊ីស្លាមជាច្រើននាក់ត្រូវសម្លាប់នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយប៉ូលិសសហព័ន្ធដែលស្ថិតនៅភាគខាងលិចរដ្ឋធានីម៉ូស៊ូល។

សុន្ទរកថាថ្លែងទៅកាន់គេហទំព័រគណបក្សប្រជាធិបតេយ្យឃឺដ លោក Kermanj Abdullah ប្រធានសាខាបក្សក្នុងទីក្រុងMakhmur និយាយថាការប៉ះទង្គិចគ្នាកើតឡើងនៅពេលដែលកងកម្លាំងប៉ូលិសសហព័ន្ធមកពីទីក្រុងMakhmur កំពុងធ្វើដំណើរទៅកាន់ភូមិនានាស្ថិតក្នុងតំបន់ Qarraj។ នៅពេលពួកគេមកដល់វាយប្រហារដោយសមាជិករដ្ឋអ៊ីស្លាម។

លោក Abdullah និយាយក្នុងព័ត៌មានជាបឋមថា សមាជិកអ៊ីស្លាមជាច្រើននាក់ត្រូវសម្លាប់។ គួររំលឹកថាកាលពេលថ្មីៗនេះសមាជិកអ៊ីស្លាម១៣នាក់ត្រូវចាប់ខ្លួន ខណៈពួកគេព្យាយា​ម​ជ្រៀតចូលក្នុងភូមិBazwaya ភាគខាងកើតរដ្ឋធានីម៉ូស៊ូល។ រដ្ឋអ៊ីស្លាមបន្តការវាយប្រហារម្តងម្កាលនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។

របាយការណ៍សន្តិសុខបង្ហាញក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមតូចៗនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលធ្លាប់ធ្វើមុនឆ្នាំ២០១៤។ កាលពីខែធ្នូកន្លងមកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកHaidar al-Abadi ប្រកាសគ្រប់គ្រងលើដែនដីទាំងអស់ដែលកាន់កាប់ដោយរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤មក។

ពួកសកម្មប្រយុទ្ធរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះត្រូវចាប់ផ្តើមឡើងកាលពីខែតុលាឆ្នាំ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានីម៉ូស៊ូលកាលពីខែមិថុនាឆ្នាំ២០១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here