រដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរីប្រហារជិវិតចំណាប់ខ្មាំងក្នុងទីក្រុង Sweida

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨

រដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរីប្រហារជីវិតចំណាប់ខ្មាំងម្នាក់ក្នុងចំណោមចំណាប់ខ្មាំងដែលចាប់ក្នុងទីក្រុង Sweida ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី។ គេចាប់ចំណាបខ្មាំងនោះនៅក្នុងការវាយប្រហារមួយនៅសប្តាហ៍មុន នេះបើយោងតាមប្រភពព័ត៌មានពីប្រព័ន្ធឃោសនាក្នុងស្រុក និងក្រុមអ្នកឃ្លាំមើលសង្រ្គាមនិយាយនៅថ្ងៃអាទិត្យ។

មនុស្សរាប់សិបនាក់ត្រូវគេសម្លាប់នៅថ្ងៃទី២៥ ខែកក្កដាក្នុងការវាយប្រហារេបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលធ្វើឡើងនៅភូមិមួយ និងធ្វើការវាយប្រហារអត្តឃាតជាច្រើនក្នុងទីក្រុង Sweida សម្លាប់ជនស៊ីវិលច្រើនជាង២០០នាក់។

បណ្តាញ​​​​​​សារព័ត៌មាន Suwayda២៤ និង Sweida News និយាយថា ​រូបភាព​ផ្សាយដោយរដ្ឋ​អ៊ីស្លាមបង្ហាញថា ជនរងគ្រោះ Muhannad Dhouqan Abu Ammar អាយុ១៩ឆ្នាំត្រូវក្រុមឧទ្ទាមប្រហារ​ជីវិត។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីនិយាយថា មានមនុស្សច្រើនជាង៣០នាក់ ​ត្រូវគេ​ចាប់អំឡុងពេលមានការវាយប្រហារនៅថ្ងៃទី២៥ ខែកក្កដា។

ទីក្រុង Sweida ស្ថិតនៅភាគនិរតីប្រទេសស៊ីរី ហើយមនុស្សរស់នៅភាគច្រើនមកពីនិកាយ Druze ។ មានការចរចារគ្នារវាងអាជ្ញាធរតំបន់ Druze និងរដ្ឋអ៊ីស្លាមសម្រាប់ការដោះលែង​​ចំណាប់ខ្មាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here