Home ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា ការបែកធ្លាយទិ...

ការបែកធ្លាយទិន្នន័យចេញពី Boys Town Healthcare បង្ហាញនូវព័ត៌មានលម្អិតរបស់អ្នកជំងឺជាច្រើន

4
SHARE

នៅក្នុងខណៈពេលនេះ វាមានទិន្នន័យផ្ទាល់ខ្លួនដ៏សំខាន់របស់អ្នកប្រើប្រាស់រាប់ពាន់នាក់នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ​ Boys Town National Research Hospital ដែលត្រូវទទួលរងនូវការរំលោភបំពានធំបំផុត នេះបើតាមប្រភពចេញពីអ្នកថែទាំកុមារនោះ។ តាមការបញ្ជាក់របស់នាយកដ្ឋានសុខភាព និងការិយាល័យនៃសេវាកម្មសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកបញ្ជាក់ថា វាមានទិន្នន័យអ្នកប្រើប្រាស់ចំនួន 105,309 នាក់ដែលរួមមានអ្នកជំងឺ និងបុគ្គលិកជាច្រើនដែលស្ថិតនៅក្នុងអង្គការសុខភាព Omaha ។ នៅក្នុងការចុះផ្សាយនៅក្នុងវេបសាយនោះ Boys Town National Research Hospital អះអាងថា អង្គការស្ថាប័នជាច្រើនដឹងអំពីសកម្មភាពប្លែកៗជាច្រើនរបស់បុគ្គលិកម្នាក់នៅក្នុងគណនីអ៊ីម៉ែលជាច្រើននៅថ្ងៃទី 23 ខែឧសភា ឆ្នាំ 2018 នេះ។

បន្ទាប់ពីការចាប់ផ្តើមដំណើរការនូវការស៊ើបអង្កេតកោសល្យវិច្ច័យនោះ មន្ទីរពេទ្យនេះត្រូវគេដឹងថាហេគឃ័រធ្វើការលួចចូលទៅក្នុងគណនីអ៊ីម៉ែលរបស់បុគ្គលិក និងលួចនូវទិន្នន័យផ្ទាល់ខ្លួននៅក្នុងគណនីអ៊ីម៉ែលក្នុងការចូលទៅដំណើរការដោយគ្មានការអនុញ្ញាតនោះ។

ហេគឃ័រអាចធ្វើការចូលទៅក្នុងទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្នែកវេជ្ជសាស្រ្តរបស់អ្នកជំងឺ និងបុគ្គលិកច្រើនជាង 100,000 នាក់រួមមាន៖

  • ឈ្មោះ
  • ថ្ងៃខែឆ្នាំកំណើត
  • ចំនួននៃប្រព័ន្ធសុវត្ថិភាពនៅក្នុងសង្គម
  • ព័ត៌មាននៃការវិភាគ
  • ចំនួននៃការផ្ទៀងផ្ទាត់វេជ្ជសាស្រ្ត
  • ចំនួននៃការរក្សាទុកផ្នែកវេជ្ជសាស្រ្ត
  • ព័ត៌មាននៃការបង់ប្រាក់
  • ព័ត៌មានសុខភាព
  • កូដសម្រាប់អ្នកពិការ
  • ព័ត៌មាននៃសំបុត្រកំណើត និងរៀបការ
  • ចំនួនអត្តសញ្ញាណរបស់បុគ្គលិក
  • ចំនួននៃបណ្ណបើកបរ
  • ព័ត៌មាននៃលិខិតឆ្លងដែន
  • លេខគណនីធនាគារ
  • Username និង password

ប្រភព៖

https://thehackernews.com/2018/07/data-breach-healthcare.html