បុរសម្នាក់ត្រូវតុលាការកាត់ទោសពីបទបោកបំភ័យបំផ្ទុះគ្រាប់បែកនៅផ្សារទំនើប Oracle

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨

បុរសម្នាក់រងការចោទប្រកាន់ពីបទបោកបំផ្ទុះគ្រាប់បែករហូតឈានទៅដល់ការបិទផ្សារទំនើបទៀតផង។លោក Sergio Costa អាយុ៤៦ឆ្នាំ ត្រូវរងការចោទប្រកាន់ពីបទដាក់ឧបករណ៍បំផ្ទុះក្លែងក្លាយ នៅមជ្ឍមណ្ឌលផ្សារទំនើប Oracle ទីក្រុង Reading នៅប្រទេស Berkshire ។

ក្រុមការងារត្រួតពិនិត្យគ្រាប់បែកកងទ័ពចុះស៊ើបអង្កេត កាលពីថ្ងៃទី១២ ខែមិថុនា ហើយក្រោយមកប៉ូលិសប្រកាសថា វាជាវត្ថុក្លែងក្លាយ។

លោក Sergio Costa ត្រូវដោះលែងឱ្យនៅក្រៅឃុំ ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការ Crown Court នាថ្ងៃទី៤ ខែកញ្ញា សម្រាប់សវនាការបឋមទៀតផង៕

គាត់ជនជាតិព័រទុយហ្គាល់រស់នៅក្នុងទីក្រុងនោះ មិនបានចូលមកបង្ហាញខ្លួននៅមុខចៅក្រមក្នុងតុលារការ Reading នោះទេ។ ផ្សារទំនើបនេះត្រូវជម្លៀសហើយសួនច្បារ និងផ្លូវជុំវិញ ត្រូវបិទអស់រយៈពេលជាង៨ម៉ោងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here