អ៊ីស្រាអែលនិងរុស្ស៊ីព្រមព្រៀងគ្នាដើម្បីធានាលើបទឈប់បាញ់នៅតំបន់ Golan Heights

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨

ប្រទេសអ៊ីស្រាអែល និងរុស្ស៊ីឈានដល់កិច្ចព្រមព្រៀងមួយដើម្បីធានាឲ្យមានការគោរព ចំពោះបទឈប់បាញ់រវាងកងកម្លាំងស៊ីរី និងអ៊ីស្រាអែលនៅលើតំបន់ Golan Heights នេះបើយោងតាមប្រភពព័ត៌មានពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Gary Koren នៅទីក្រុងម៉ូស្គូប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃចន្ទ។

លោក Koren មានប្រសាសន៍ថា ការសម្របសំរួលរបស់ប្រទេសរុស្ស៊ីនឹងប្រាកដថា កងទ័ពស៊ីរី​នឹងមិនបំពានលើបទឈប់បាញ់គ្នាដែលបង្កើតឡើងក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៧៤។

លោកបន្តថាអ្វីគ្រប់យ៉ាងកំពុងមានដំណើរការល្អសម្រាប់ពេលបច្ចុប្បន្ន។ លោកសង្ឃឹមថា​ដំណើរការនេះនឹង​មាន​​​​នៅពេលអនាគតផងដែរ។ លោក Koren និយាយថាប្រទេស​របស់លោកទទូចសុំឱ្យមានការដកហូតទាំងស្រុងនៃទាហានអ៊ីរ៉ង់ពីប្រទេស​​ស៊ីរី។ លោក​បន្ថែមថា ស្ថានភាពនឹងលក្ខណៈល្អប្រសើរនៅ​ពេលដែល​ទាហាន​អ៊ីរ៉ង់ចុងក្រោយ​ចាក​ចេញ​ពីទឹកដីស៊ីរី ។

LEAVE A REPLY

Please enter your comment!
Please enter your name here