ទាហានអ៊ីស្រាអែលធ្វើឃាតពលរដ្ឋប៉ាឡេស្ទីនចាប់ខ្លួនមនុស្ស០៦នាក់នៅទីក្រុង Ramallah

0

ប្រភពព័ត៌មានពី Albawaba ចេញផ្សាយថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨

កងកម្លាំងអ៊ីស្រាអែលវាយប្រហារពលរដ្ឋប៉ាឡេស្ទីននៅភូមិ Al-Muarrajat Bedouin) នៅភាគឥសានទីក្រុង Ramallah ដែលស្ថិតនៅតំបន់ West Bank កាលថ្ងៃចន្ទ។​ អ្នកស្រុកនិយាយថា ​អ្នកតាំងលំនៅជាប្រជាជន អ៊ីស្រាអែលប្រដាប់ដោយអាវុធធ្វើការវាយប្រហារលើភូមិ Bedouin​ ដែលស្ថិតនៅក្រោម​កិច្ចការពារយ៉ាងតឹងរឹងដោយកងកម្លាំងអ៊ីស្រាអែល។

ប្រភពបន្ថែមថា កងកម្លាំងអ៊ីស្រាអែលវាយប្រហារលើអ្នកស្រុក ដោយអ្នកខ្លះជាសកម្មជនអ៊ីស្រាអែល និងជាសមាជិកនៃគណៈកម្មការតស៊ូជម្លោះក្នុងតំបន់នោះ។ ក្រោយពីមានការវាយប្រហារនេះកងកម្លាំងអ៊ីស្រាអែលឃាត់ខ្លួនប្រជាជនប៉ាឡេស្ទីនចំនួន០៦នាក់។

ប្រភពជាច្រើននិយាយថាកងកម្លាំងអ៊ីស្រាអែល រារាំងបុគ្គលិកនៅគណៈកម្មការតស៊ូ និងជនភៀសខ្លួននិងសកម្មជនអ៊ីស្លាមដទៃទៀតមិនឱ្យចូលដល់ភូមិ Bedouin។ ពលរដ្ឋប៉ាឡេស្ទីនជាច្រើនចង្អុលបង្ហាញថាការវាយប្រហាររបស់ពួកអ្នកតាំងលំនៅអ៊ីស្រាអែលលើសហគមន៍ប៉ាឡេស្ទីនជារឿងធម្មតា ហើយជារឿយៗអាជ្ញាធរអ៊ីស្រាអ៊ែលមិនផ្តន្ទាទោសពួកគេទេ។

​ពលរដ្ឋប៉ាឡេស្ទីនដាក់ពាក្យបណ្តឹងចំនួនប្រមាណ១.៩% ដែលប្រឆាំងនឹងការវាយ​ប្រហារជនអន្តោប្រវេសន៍អ៊ីស្រាអែលត្រូវគេដោះស្រាយឱ្យមានការផ្តន្ទាទោស នេះយោងតាមប្រភព ព័ត៌មានរបស់ក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល Yesh Din រាយការណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here