មជ្ឈមណ្ឌលសម្របសម្រួលជនភៀសខ្លួនស៊ីរីបង្កើតឡើងក្នុងទីក្រុងដាម៉ាស់

0

ប្រភពព័ត៌មានពី TASS ផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨

មជ្ឈមណ្ឌលសម្របសម្រួលបញ្ជូនជនភៀសខ្លួនទៅកាន់ទីលំនៅអចិន្រ្តៃយ៍ត្រូវរដ្ឋាភិបាលស៊ីរីបង្កើតឡើងនៅទីក្រុងដាម៉ាស់ នេះយោងតាមប្រភពព័ត៌មានពីប្រធានមជ្ឈមណ្ឌល​រុស្ស៊ី​សម្រាប់ការផ្សះផ្សាគណបក្សប្រឆាំងក្នុងប្រទេសស៊ីរីលោក Alexei Tsygankov មានប្រសាសន៍នៅថ្ងៃអង្គារនេះ។

មជ្ឈមណ្ឌលរៀបចំកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធ​បង្កើតឡើងដោយរដ្ឋាភិបាលស៊ីរីនៅថ្ងៃទី០៦ ខែសីហា។ មជ្ឈមណ្ឌលនេះមានភារកិច្ចបង្កើត​លក្ខខណ្ឌសម្រាប់ការវិលត្រឡប់មកវិញជនភៀសខ្លួនដើម្បីធានាបាននូវការរស់នៅសមរម្យសម្រាប់ពួកគេ។ រចនាសម្ព័ន្ធថ្មីនេះពឹងផ្អែកលើសំណើរបស់ភាគីរុស្ស៊ី។

លោក Tsygankov បន្តថា រដ្ឋមន្រ្តីរដ្ឋបាលមូលដ្ឋានលោក Hussein Makhluf ត្រូវតែងតាំងជាប្រធានមជ្ឈមណ្ឌលដែលទើបបង្កើតថ្មីនេះ។ ការសម្រេចនេះកើតឡើងដោយសារតែ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អភិបាលខេត្តហើយលោកជួបប្រជុំគ្នាជាមួយលោក Makhluf ដោយសំរបសំរួល ភារកិច្ច និងផែនការភ្លាមៗ ដូចជានីតិវិធីនៃកិច្ចសហប្រតិបត្តិការ។ លោកបន្ថែមថា កិច្ចប្រជុំរួមគ្នាដំបូងរវាងអ្នកតំណាងមកពីប្រទេសស៊ីរីដែលទើបបង្កើតថ្មី និងមជ្ឈមណ្ឌលទទួលបន្ទុកការតាំងទីលំនៅ និងស្នាក់នៅរបស់ជនភៀសខ្លួនស៊ីរីធ្វើឡើងនៅព្រឹកថ្ងៃអង្គារ។

មជ្ឈមណ្ឌលទទួលការស្នាក់នៅជនភៀសខ្លួនបង្កើតឡើងដោយក្រសួងការពារជាតិរុស្ស៊ី សហការជាមួយអាជ្ញាធរស៊ីរីដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីជួយជនភៀសខ្លួនស៊ីរីក្នុងការវិលត្រឡប់ទៅកាន់ទីលំនៅរបស់ពួកគេវិញ។

មណ្ឌលនេះ មានភារ​កិច្ចត្រួតពិនិត្យលើការវិលត្រឡប់ជនភៀសខ្លួនស៊ីរីមកពីប្រទេសក្រៅទៅកាន់ទីលំនៅពួកគេក៏ដូចជារៀបចំការផ្តល់ជំនួយមនុស្សធម៌ និងជួយដល់អាជ្ញាធរស៊ីរីក្នុងការបន្តការថែទាំសុខភាពនិងសេវាកម្មសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here