សង្រ្គាមពាណិជ្ជកម្មអាមេរិកបានចម្រេចបន្ថែមពន្ធថ្មីលើផលិតផលចិនចំនួនទឹកប្រាក់១៦ពាន់លានដុល្លារ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨

តំណាងពាណិជ្ជកម្មអាមេរិកប្រកាសដោយឡែកការនាំចូលផលិតផលចិនប្រមាណ១៦ពាន់លានដុល្លារនឹងត្រូវដាក់ពន្ធលើតម្លៃបន្ថែម២៥ភាគរយ នៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ ដោយប្រទេសចិនលើកឡើងការអនុវត្តន៍ពាណិជ្ជកម្មអយុត្តិធម៌កំពុងតែបន្ត។

តំណាងពាណិជ្ជកម្មអាមេរិក (USTR) និយាយថា នេះជាការដាក់ពន្ធលើកទី២ បន្ទាប់ពីពន្ធលើកទី១កាលពីថ្ងៃទី៦ ខែកក្កដា លើទំនិញចិនដែលមានតម្លៃប្រហែល៣៤ពាន់លានដុល្លារ។ បញ្ជីចុងក្រោយនៃផលិតផលមានចំនួន២៧៩ប្រភេទ បន្ទាប់ពីត្រូវបានស្នើឡើងដំបូងចំនួន២៨៤ប្រភេទ ។

ការពន្យល់ពីការសម្រេចចិត្តនេះ ការិយាល័យតំណាង (USTR) លើកឡើងពីការស៊ើបអង្កេតយ៉ាងលម្អិតបានរកឃើញថាប្រទេសចិនប្រើប្រាស់ការវិនិយោគរួម ការដាក់កំហិតវិនិយោគ និងនីតិវិធីផ្តល់អាជ្ញាប័ណ្ណ ដើម្បីដាក់សម្ពាធក្រុមហ៊ុនអាមេរិកឱ្យផ្ទេរបច្ចេកវិទ្យា។ ទីក្រុងប៉េកាំងក៏មានជួយសម្រួលមិនស្មើភាពដល់ការវិនិយោគ និងការទិញយកក្រុមហ៊ុនអាមេរិកដើម្បីសម្រេចបាននូវការផ្ទេរបច្ចេកវិទ្យាទ្រង់ទ្រាយធំ។

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកចោទប្រកាន់ប្រទេសចិនអំពី “ការលួចចូលទៅក្នុងបណ្តាញកុំព្យូទ័រពាណិជ្ជកម្មអាមេរិកដើម្បីទទួលបានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីព័ត៌មានដែលមានតម្លៃជំនួញពាណិជ្ជកម្ម” ។

បញ្ជីផលិតផលដែលទទួលរងផលប៉ះពាល់ដោយការយកពន្ធរួមមាន ប្រេងរំអិល ផ្លាស្ទិច ម៉ាស៊ីនត្រាក់ទ័រ គ្រឿងម៉ាស៊ីនរថយន្ត ក្បាលទូរថភ្លើងផ្លូវដែក ផលិតផលជី និងឧបករណ៍វាស់វែងមួយចំនួនទៀត។
រដ្ឋាភិបាលក្រុងប៉េកាំងបានគំរាមសងសឹកប្រឆាំងនឹងផលិតផលអាមេរិក ដោយព្រមានក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការគំរាមកំហែងនិងការបង្ខិតបង្ខំ។

LEAVE A REPLY

Please enter your comment!
Please enter your name here