ក្រុមហាម៉ាស់បាញ់គ្រាប់រ៉ូកែតខណៈដែលអ៊ីស្រាអែលនៅតែវាយប្រហារតំបន់ហ្គាហ្សា​ទោះបីមានការចរចាឈប់បាញ់ក៏ដោយ

0

ប្រភពព័ត៌មានពី Reuters ផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨

ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងទឹកដីអ៊ីស្រាអែលខណៈដែលយោធាអ៊ីស្រាអែលឆ្លើយតបវិញដោយការវាយប្រហារតាមអាកាសនៅថ្ងៃពុធបើទោះបីជាភាគីទាំងពីរឈានដល់ការចរចាពីបទឈប់បាញ់គ្នាដើម្បីបញ្ចៀសសង្គ្រាមលើកទី៤ក្នុងមួយ​ទសវត្ស។ កងទ័ពអ៊ីស្រាអែលនិយាយថាអំពើហិង្សានៅថ្ងៃពុធចាប់ផ្តើមដោយពួកសកម្មប្រយុទ្ធបាញ់​កាំភ្លើងទៅលើយន្តហោះវិស្វកម្មរបស់អ៊ីស្រាអែលហើយកងទ័ពអ៊ីស្រាអែលឆ្លើយតបនឹងការបាញ់កាំភ្លើងនេះវិញ។ ក្រោយមកប្រទេសប៉ាឡេស្ទីនបាញ់គ្រាប់រ៉ូកែតចំនួន៧០គ្រាប់នៅតាមព្រំដែន ហើយយន្តហោះអ៊ីស្រាអែលវាយប្រហារកំណត់គោលដៅលើសកម្មប្រយុទ្ធជាច្រើននាក់។ សេវាសង្គ្រោះមួយនិយាយថា អ៊ីស្រាអែលម្នាក់រងរបួសពីគ្រាប់រ៉ូកែត។ ក្រុមសកម្មប្រយុទ្ធ​ប៉ាឡេស្ទីនម្នាក់និយាយថាពួកសកម្មប្រយុទ្ធហាម៉ាស់ម្នាក់ស្លាប់ និង២នាក់ទៀត​រង​របួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ជនស៊ីវិល៥នាក់ក៏រងរបួស។ បេសកជនអង្គការសហប្រជាជាតិប្រចាំនៅមជ្ឈិមបូព៌ាលោក Nickolay Mladenov មានប្រសាសន៍ថា U.N.ចូល​រួម​ជា​មួយអេហ្ស៊ីបក្នុងកិច្ចប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមកដើម្បីចៀសវាងជម្លោះដ៏ធ្ងន់ធ្ងរប៉ុន្តែក៏ធ្វើការព្រមានថា ស្ថានភាពអាចរងការបំផ្លាញយ៉ាងឆាប់រហ័សជាមួយនឹងផលវិបាកដ៏សាហាវ​ចំពោះមនុស្សទាំងអស់។ តំបន់ហ្គាហ្សាត្រូវក្រុមហាម៉ាស់ត្រួតត្រាអស់រយៈពេល​ជាងមួយទសវត្សរ៍ហើយក្នុងអំឡុងពេលនោះហាម៉ាស់ធ្វើការប្រយុទ្ធប្រឆាំងនឹងសង្រ្គាម​ចំនួន៣ប្រឆាំងនឹងប្រទេសអ៊ីស្រាអែលនៅឆ្នាំ២០១៤។ ប្រទេសអេហ្ស៊ីប និងអ៊ីស្រាអែលធ្វើការទប់ស្កាត់កត្តារាំងស្ទះដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ទឹកដីនេះដួលរលំ។ មនុស្សប្រមាណជា២លាននាក់រស់នៅក្នុងតំបន់ហ្គាហ្សាដែលភាគច្រើនជាកូនចៅប៉ាឡេស្ទីនគ្មានទីលំនៅដែលរត់ភៀសខ្លួនឬត្រូវគេបណ្ដេញចេញពីប្រទេសអ៊ីស្រាអែលដែលបង្កើតនៅឆ្នាំ១៩៤៨ ។ ប្រជាជននៅហ្គាហ្សាធ្វើបាតុកម្មប្រចាំសប្តាហ៍ប្រឆាំងនឹងជនជាតិអ៊ីស្រាអែលតាមជំរំនៅតាមព្រំដែននៅថ្ងៃទី៣០ ខែមីនា ដោយការធ្វើបាតុកម្មមួយចំនួនក្លាយជាអំពើហិង្សា។ កងទ័ពអ៊ីស្រា​អែលសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១៥៨នាក់ក្នុងអំឡុងពេល​ធ្វើបាតុកម្ម​ ហើយអ្នកលបបាញ់កាំភ្លើងនៅកាហ្សាសម្លាប់ទាហានអ៊ីស្រាអែលម្នាក់។ គ្មានសមាជិកហាម៉ាសឬជនជាតិអ៊ីស្រាអែលណាមួយដែលមើលទៅហាក់ដូចជាចង់ប៉ះទង្គិចគ្នាទៀតទេ។ ការទាមទារជាសាធារណៈរបស់ភាគីទាំងសងខាងដើម្បីឱ្យអ្នកដទៃដោះលែងអ្នកជាប់ឃុំឃាំងហាក់ដូចជាមានភាពជាប់គាំងរយៈពេលវែង។ លោក Avi Dichter ប្រធានគណៈកម្មាធិការកិច្ចការបរទេស ​និងការពារជាតិរបស់សភា​អ៊ីស្រាអែលធ្វើការវាយប្រហារយ៉ាងប្រុងប្រយ័ត្ននៅថ្ងៃពុធ។ លោកប្រាប់ក្រុមអ្នកយកព័ត៌មានថាលោកសង្ឃឹមយ៉ាងមុតមាំថាទាំងអស់គ្នាអាចឈរនៅថ្ងៃថ្មីមួយដើម្បីដោះស្រាយបញ្ហានៅតំបន់ហ្គាហ្សា។ នាយករដ្ឋមន្រ្តី បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ចាត់ទុកការធ្វើដំណើរទៅប្រទេសកូឡុំប៊ីនៅសប្តាហ៍នេះជាការចូលរួមកិច្ចពិភាក្សាបទឈប់បាញ់នៅហ្គាហ្សា ហើយនឹងជួបជាមួយមេបញ្ជាការសន្តិសុខសម្រាប់ការពិគ្រោះយោបល់នៅយប់ជ្រៅ។ ប្រទេសអ៊ីស្រាអែលដើរតួយ៉ាងសំខាន់សម្រាប់បទឈប់បាញ់គ្នាដ៏ទូលំទូលាយមួយដែលអាចនិយាយអំពីលក្ខខណ្ឌមានកម្រិត។ ក្រុមមន្ត្រីអ៊ីស្រាអែលនិយាយនៅថ្ងៃអាទិត្យថាពួកគេនឹងបើកស្ថានីយព្រំដែនពាណិជ្ជកម្មមួយដែលធ្លាប់បិទទ្វារដើម្បីជាការឆ្លើយតបទៅនឹងការខូចខាតដែលបង្កឡើងដោយការដុតខ្លែង និងប៉េងប៉ោងនៅលើព្រំប្រទល់របស់​ប៉ាឡេស្ទីន​។ ​ពួកគេនឹង​ពង្រីកតំបន់នេសាទប៉ាឡេស្ទីនផងដែរ។ ទាំងអង្គការសហប្រជាជាតិ និងប្រទេសអេហ្ស៊ីបមិនបង្ហាញជាសាធារណៈអំពីសំណើរបស់ពួកគេសម្រាប់តំបន់ហ្គាហ្សាទេ ដោយគ្រាន់តែនិយាយថាពួកគេគួរតែនាំភាពធូរស្រាល​សម្រាប់វិស័យសេដ្ឋកិច្ច។ លោក Hayya និយាយថា​ម្ចាស់ជំនួយបរិច្ចាគប្រាក់រាប់លានដុល្លារសម្រាប់គម្រោងអគ្គិសនី​ទឹកស្អាត និងសុខាភិបាល និងគម្រោងបង្កើតការងារនៅហ្គាសា ប៉ុន្តែដើម្បីធ្វើរឿងទាំងអស់នេះបានគេត្រូវការស្ថេរភាព។ ក្នុងការដោះដូរចំពោះបទឈប់បាញ់គ្នាភាគីអ៊ីស្រាអែលចង់យកសាកសពទាហាន២នាក់ដែលត្រូវគេសម្លាប់នៅហ្គាហ្សា និងដោះលែងជនស៊ីវិល២នាក់របស់ខ្លួនឲ្យមានសេរីភាព។ សម្រាប់ភាគីហាម៉ាសទាមទារឱ្យអ៊ីស្រាអែលដោះលែងអ្នកទោសសន្តិភាពប៉ាឡេស្ទីនដែលជាសំណើមួយដែលកម្លាំងសម្ព័ន្ធមិត្តខាងស្ដាំរបស់ ណេតាន់យ៉ាហ៊ូ លើកឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here