ការផ្ទុះឃ្លាំងអាវុធស៊ីរីនៅខេត្ត Idlib សម្លាប់មនុស្សរាប់សិបនាក់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨

ក្រុមអ្នកឃ្លាំមើលសង្គ្រាមនិយាយថា មានការផ្ទុះក្នុងអគារលំនៅដ្ឋានមួយជាកន្លែងផ្ទុកអាវុធ និងគ្រាប់កាំភ្លើងនៅទីតាំងដែលពួកឧទ្ទាមគ្រប់គ្រងនៅខេត្ត Idlib បណ្តាលឱ្យមានមនុស្ស​ស្លាប់ចំនួន៣៩នាក់ រួមទាំងកុមារចំនួន១២នាក់កាលពីថ្ងៃអាទិត្យ។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីនិយាយអះអាងថា​ ការផ្ទុះក្នុងចំណោមមនុស្ស៣៩នាក់​ មានកុមារចំនួន១២នាក់ស្លាប់ដែលកើតឡើងក្នុងទីក្រុង Sarmada ស្ថិតនៅជិតព្រំដែនប្រទេសទួរគី និងភាគខាងជើងនៃខេត្ត Idlib។

ក្រុមអង្កេតការណ៍និយាយថា ជនស៊ីវិលស៊ីរីត្រូវផ្លាស់ប្តូរទីលំនៅក្នុងអំឡុងពេលសង្រ្គាមរយៈពេល៧ឆ្នាំនេះ ហើយអគារនេះប្រើសម្រា​ប់អ្នកចែកចាយអាវុធផងដែរ។

ក្រុមជួយសង្គ្រោះស៊ីរី White Helmets ដែលបង្កើតឡើងនៅតំបន់គ្រប់គ្រងដោយពួកឧទ្ទាម​បានសរសេរលើកម្មវិធី Twitter ថា មានមនុស្សចំនួន៣៦នាក់ស្លាប់ និងមានមនុស្សរាប់សិបនាក់រងរបួសក្នុងហេតុការផ្ទុះនេះ  ហើយរហូតមកដល់ពេលនេះមានមនុស្សចំនួន១០នាក់ត្រូវគេទាញចេញពីគំនរបាក់បែកក្រោយពីមានការផ្ទុះ។

ពួកគេបន្តថា គេមិនទាន់ដឹងពី មូលហេតុនៃការផ្ទុះនេះទេ។ ខេត្ត Idlib ជាតំបន់ចុងក្រោយបំផុតដែលស្ថិតក្រោមការកាន់កាប់របស់ពួកឧទ្ទាម ប្រឆាំងនឹងការគ្រប់គ្រងរបស់លោកប្រធានាធិបតី បាសារអាល់អាសាដ។

LEAVE A REPLY

Please enter your comment!
Please enter your name here