បងប្អូនប្រុសថ្លៃ២នាក់រស់នៅទីក្រុងឡុងដ៍រងការចោទប្រកាន់ពីបទភេរវកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨

បងប្អូនប្រុស២នាក់ត្រូវបង្ហាញខ្លួននៅក្នុងតុលាការដែលរងចោទប្រកាន់ពីបទភេរវកម្មដែលមានឈ្មោះ Ahmed Aweys វ័យ៣២ឆ្នាំរស់នៅតំបន់ Redbridge ភាគខាងកើតទីក្រុងឡុងដ៍ និងជនសង្ស័យមួយទៀតឈ្មោះ Abdulaziz Omer Munye វ័យ២៦ឆ្នាំរស់នៅតំបន់ Romford ភាគខាងកើតទីក្រុងឡុងត្រូវបង្ហាញខ្លួននៅតុលាការ Westminster Magistrates ។

លោក Aweys រងការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានភេរវកម្ម ហើយលោក Munye ត្រូវចោទប្រកាន់ក្រោមមាត្រា២ នៃច្បាប់ភេរវកម្ម។

បុរសទាំង២នាក់ដែលជាជនជាតិសូម៉ាលី ត្រូវគេបញ្ជាឱ្យទៅបង្ហាញខ្លួននៅឯកន្លែងឃុំឃាំងនៅ Old Bailey នាថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។

ប៉ូលិសក្រុងនិយាយថា ការចោទប្រកាន់នេះកើតចេញពីប្រតិបត្តិការប្រឆាំងភេវរកម្ម ដែលជាលទ្ធផលចាប់ខ្លួន មនុស្ស៤នាក់។ ស្ត្រីម្នាក់វ័យ៣០ឆ្នាំ ត្រូវឃុំខ្លួនពីបទសង្ស័យអំពើភេរវកម្ម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅតែស្ថិតក្នុងការឃុំឃាំង ហើយបុរសម្នាក់ទៀតវ័យ២៩ឆ្នាំ ចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែមេសា នៅតែត្រូវធានាឱ្យនៅក្រៅឃុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here