ការកាត់បន្ថយអាវុធគីមីរបស់រុស្ស៊ីត្រូវបញ្ជាក់ដោយអង្គការ OPCW ខណៈដែលសហរដ្ឋអាមេរិកស្នើសុំពន្យាពេល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨

ការកាត់បន្ថយអាវុធគីមីរបស់រុស្ស៊ីត្រូវបញ្ជាក់ដោយអង្គការ OPCW ខណៈពេលដែលសហរដ្ឋអាមេរិកស្នើសុំពន្យាដំណើរការចុះពិនិត្យរហូតដល់ដើមឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov ថ្លែងទៅលើការដាក់ទណ្ឌកម្មសារជាថ្មីរបស់អាមេរិកលើករណីការបំពុលសារធាតុគីមី។

លោក Lavrov ប្រាប់ក្រុមអ្នកកាសែតនៅក្នុងទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃអាទិត្យថា “កាលពី៣ឆ្នាំមុន ការត្រួតពិនិត្យលទ្ធផលគ្រប់ជ្រុងជ្រោយពីអង្គការ OPCW ដែលបញ្ជាក់យ៉ាងច្បាស់ថាប្រទេសរុស្សីពិតជាកាត់បន្ថយអាវុធគីមីបានទាំងស្រុង”។

លោកបន្ថែមថា យើងមិនបានរារាំងមិនឱ្យអ្នកត្រួតពិនិត្យចុះមកអង្កេតការនោះទេ។ ពួកគេអាចត្រួតពិនិត្យអ្វីគ្រប់យ៉ាងដែលពួកគេចង់ ហើយឈានទៅដល់ការសន្និដ្ឋានជារួម ។

លោកបន្ថែមថា សហរដ្ឋអាមេរិកត្រូវតែបញ្ចប់ការត្រួតពិនិត្យការកាត់បន្ថយអាវុធគីមីរបស់ខ្លួន ក្នុងរយៈពេលដូចគ្នាជាមួយប្រទេសរុស្សីដែរ ។ ប៉ុន្តែសហរដ្ឋអាមេរិកស្នើសុំពន្យាពេលការចុះត្រួតពិនិត្យរហូតដល់ឆ្នាំ២០២០។ ដូច្នេះយើងគួរតែនិយាយអំពីបញ្ហានេះជាមួយសហរដ្ឋអាមេរិកម្តង។

កាលពីដើមសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិកនៅចោទប្រកាន់ទីក្រុងម៉ូស្គូជាមួយការដាក់ទណ្ឌកម្មថ្មីបន្ទាប់ពីនិយាយថា ប្រទេសរុស្ស៊ីត្រូវទទួលខុសត្រូវចំពោះការបំពុលសារធាតុគីមីទៅភ្នាក់ងារ២រូបគឺលោក Sergei Skripal និងកូនស្រីគាត់ឈ្មោះ Yulia នៅចក្រភពអង់គ្លេសក្នុងខែមីនានេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here