កងទ័ពអ៊ីរ៉ាក់វាយប្រហារពួករដ្ឋអ៊ីស្លាមសម្លាប់ក្រុមសកម្មប្រយុទ្ធ១៤នាក់ក្នុងខេត្ត Salahudin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយនិយាយកាលពីថ្ងៃអាទិត្យនេះថា កងទ័ពអ៊ីរ៉ាក់បង្ក្រាបការវាយប្រហាររបស់ក្រុមអ៊ីស្លាមបណ្តាលឲ្យពួកសកម្មប្រយុទ្ធជាច្រើននាក់ស្លាប់នៅក្នុងខេត្ត Salahuddin។ ថ្លែងប្រាប់សារព័ត៌មាន Alghad Press និយាយថាកងទ័ពអ៊ីរ៉ាក់ធ្វើការរវាយប្រហារការពារពីពួករដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងតំបន់ al-Aitha ភាគខាងកើតនៃទីក្រុង Al-Dour ផ្តើមចេញពីតំបន់ចំនួន៥។

ការវាយប្រហារនេះធ្វើឲ្យបុគ្គលិកយោធា៥នាក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួស។ យោងតាមប្រភពព័ត៌មានបាននិយាយថា ទិបញ្ជាការប្រតិបត្ដិការខេត្ត Salahuddin សម្លាប់សមាជិករដ្ឋអ៊ីស្លាម១៤នាក់ដែលពាក់ខ្សែក្រវ៉ាត់គ្រាប់បែកអត្តឃាត ហើយដេញតាមពួកសកម្មប្រយុទ្ធដែលធ្វើការវាយប្រហារ។

គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។

ជនស៊ីវិលអ៊ីរ៉ាក់សរុប៧៩នាក់ត្រូវសម្លាប់ និង៩៩នាក់ផ្សេងទៀតរងរបួសក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែកក្កដា ឆ្នាំ២០១៨ នេះបើយោងតាមតួលេខគ្រោះថ្នាក់កត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here