កងទ័ពអ៊ីរ៉ាក់រកឃើញផ្លូវរូងក្រោមដីជីកដោយក្រុម ISIS នៅរដ្ឋធានី Mosul

0

ប្រភពព័ត៌មានពី Albawaba ចេញផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨

យោងតាមប្រភពប៉ូលិសសហព័ន្ធនិយាយនៅថ្ងៃចន្ទថា កងកម្លាំងអ៊ីរ៉ាក់រកឃើញផ្លូវរូងក្រោមដីមួយដែលជីកដោយក្រុមភេរវករ ISIS ភាគខាងត្បូងនៃទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។

ឧត្តមសេនីយ៍ Abdul Wahid al-Ansari មានប្រសាសន៍ថា​ កងកម្លាំង​ប៉ូលិសសហព័ន្ធវាយឆ្មក់លើទីតាំងក្រុម ISIS នៅក្បែរតំបន់ទីប្រជុំជន Otaiba al-Sharqiya ស្ថិតនៅចម្ងាយ​៦០គីឡូម៉ែត្រនៅភាគខាងត្បូងទីក្រុងMosul។

លោកមានប្រសាសន៍ថា ផ្លូវរូងក្រោមដី៥កន្លែងត្រូវបំផ្លាញ ហើយឧបករណ៍រំសេវផ្ទុះ៨គ្រាប់ត្រូវដកហូតនិងបំផ្លាញចោល។ ទោះយ៉ាងណាលោកអះអាងថា គ្មានក្រុមសកម្មប្រយុទ្ធណាម្នាក់ត្រូវចាប់ខ្លួនក្នុងអំឡុងការវាយឆ្មក់នោះទេ។ នៅខែធ្នូ ឆ្នាំមុន មន្រ្តីនៅទីក្រុងបាដាដប្រកាសពីវត្តមានក្រុម ISIS រារាំងប្រតិបត្តិការ​ចូលរួមក្រុម​សម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here