ប្រទេសអ៊ីរ៉ង់បង្ហាញមីស៊ីលផ្លោងឆ្លងទ្វីបជំនាន់ថ្មី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៨

ក្រសួងការពារជាតិអ៊ីរ៉ង់បង្ហាញមីស៊ីលផ្លោង Fateh Mubeen ជំនាន់ថ្មីដែល​មានសមត្ថភាពគេចចេញពីប្រព័ន្ធរ៉ាដា និងវាយប្រហារចំគោលដៅច្បាស់លាស់ នេះបើយោងតាមប្រភពភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍នៅថ្ងៃចន្ទ។

ពិធីបង្ហាញនេះចូលរួមដោយរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោកឧត្ដមសេនីយ៍ត្រី Amir Hatami អបអរសាទរដល់កងទ័ព និងអ្នករចនាផ្នែកយោធាដែលទើបបញ្ចប់ការងារលើមីស៊ីលថ្មី។

លោក Hatami និយាយថា សព្វថ្ងៃនេះ វិស័យការពារជាតិអ៊ីរ៉ង់មានសមត្ថភាពបំពេញតម្រូវការសម្រាប់កងទ័ព ដោយបង្កើតគំនិតទៅជាផលិតផលក្នុង​រយៈពេល​ខ្លី។ ភ្នាក់ងារព័ត៌មាន Tasnim មិនផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈរបស់មីស៊ីលក្នុង​របាយការណ៍របស់ខ្លួនទេ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍នៅថ្ងៃសុក្រថា ក្រុមចារកម្មអាមេរិករកឃើញ ការសាកល្បងដំបូងរបស់អ៊ីរ៉ង់លើមីស៊ីលផ្លោង Fateh នៅឆ្នាំនេះ។ មីស៊ីលនេះត្រូវគេបង្ហោះពីមូលដ្ឋានកងឆ្មាំបដិវត្តអ៊ីស្លាមនៅភាគអាគ្នេយ៍របស់ប្រទេស។ មីស៊ីលនេះហោះហើរចម្ងាយជាង១៦០គីឡូម៉ែត្រជុំវិញច្រកសមុទ្រ Hormuz ហើយធ្លាក់ក្នុងតំបន់វាលខ្សាច់លើទឹកដីអ៊ីរ៉ង់។

ប្រទេសអ៊ីរ៉ង់អភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួនតាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ សាធារណរដ្ឋអ៊ីស្លាមសម្រេចនូវវឌ្ឍនភាពច្រើនក្នុងការអភិវឌ្ឍមីស៊ីលផ្លោង។ ទន្ទឹមនឹងនេះដែរ ទីក្រុងតេរ៉ាន់បដិសេធមិនធ្វើកិច្ចចរចាស្តីពីការកំណត់ការអភិវឌ្ឍឧស្សាហកម្មមីស៊ីលដោយអះអាងថា មីស៊ីលផ្លោងត្រូវគេដំណើរការដើម្បីប្រឆាំងជាមួយគូប្រជែងរបស់ប្រទេសអ៊ីរ៉ង់ក្នុងតំបន់។

LEAVE A REPLY

Please enter your comment!
Please enter your name here