រកឃើញបំណែកគ្រាប់បែកអាមេរិកនៅប្រទេសយេម៉ែន តែមន្ទីរបញ្ចកោណឆ្លើយថា “មិនបានដឹង” អ្នកដែលផ្គត់ផ្គង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨

អ្នករាយការណ៏ក្នុងស្រុកម្នាក់អះអាងថា គ្រាប់បែកប្រភេទ MK-82 មួយគ្រាប់ប្រើប្រាស់ក្នុងគោលបំណងទូទៅដោយក្រុមចម្រុះដឹកនាំពីអារ៉ាប់ប៊ីសាអូឌីតដើម្បីវាយប្រហាររថយន្តក្រុងមានកុមារនៅពេញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរកឃើញបំណែកគ្រាប់បែកនៅកន្លែងកើតហេតុ។

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតវាយប្រហាររថយន្តក្រុងមួយនៅតំបន់ Dahyan នៃខេត្ត Saada ដែលគ្រប់គ្រងដោយក្រុម Houthi កាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យមនុស្ស៥១នាក់ស្លាប់ភាគច្រើនជាកុមារ និងរងរបួសយ៉ាងហោចណាស់៧៩នាក់។

ការប្រមូលរូបភាពពីគេហទំព័រចែករំលែកដោយអ្នកសារព័ត៌មាន Nasser Arrabyee បង្ហាញពីបំណែកគ្រាប់ទំនងជាប្រភេទគ្រាប់បែក MK-82 ទម្ងន់៥០០ផោន ដែលសហរដ្ឋអាមេរិកលក់ទៅឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

រូបភាពនៃបំណែកគ្រាប់មិនទាន់ត្រូវផ្ទៀងផ្ទាត់ដោយលម្អិតនោះទេ ដែលកើតឡើងម្តងហើយម្តងទៀតចំពេលយុទ្ធនាការនៅយេម៉ែន។ គ្រាប់បែក MK-82 ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅឆ្នាំ២០១៦ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតទម្លាក់ទៅលើសាលសហគមន៍មួយនៅតំបន់ Sanaa អំឡុងពេលពិធីបុណ្យសពលោក Sheikh Ali al-Rawishan សម្លាប់មនុស្សជាង១៤០នាក់ និងរងរបួស៥២៥នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here