មេរោគដែលឆ្លងនៅលើម៉ាស៊ីន Fax ធ្វើឱ្យក្រុមហ៊ុនជាច្រើនអាចទទួលរងការវាយប្រហារតាមអ៊ីនធើរណេត

0

អ្នកស្រាវជ្រាវសន្តិសុខរកឃើញថា ទិន្នន័យភ្ជាប់ក្នុងរូបភាពដែលផ្ញើរតាមទូរសារអាច​អនុញ្ញាតឱ្យពួក Hacker ធ្វើការជ្រៀតចូលក្នុងបណ្តាញរបស់ក្រុមហ៊ុន។ តាំងពីក្រុមហ៊ុនជាច្រើនប្រើម៉ាស៊ីនទូរសារ ម៉ាស៊ីនបោះពុម្ព និងម៉ាស៊ីនថតចម្លងពួកគេ​មាន​ទំនាក់ទំនងជាមួយបណ្តាញខាងក្នុង។រូបភាពដែលមានមេរោគសាយភាយនៅទសវត្សឆ្នាំ ១៩៨០ ដែលកំណត់ទម្រង់សារទូរសារ។ ការស្រាវជ្រាវនេះបង្ហាញនៅឯសន្និសិទ Hacker Def Con នៅឡាសវេហ្គាស (Las Vegas)។ ក្រុមអ្នកស្រាវជ្រាវពីរនាក់និយាយថា ក្រុមហ៊ុនរាប់លានអាចប្រឈមនឹងគ្រោះថ្នាក់ ដោយសារតែបច្ចុប្បន្នពួកគេគិតគូរទៅលើសុវត្ថិភាពរបស់ម៉ាស៊ីនទូរសាររបស់ពួកគេនោះ។

គ្មានសុវត្ថិភាព

អ្នកស្រាវជ្រាវផ្នែកសន្តិសុខលោក Yaniv Balmas មកពីក្រុមហ៊ុន Check Point និយាយប្រាប់ BBC ថា ទូរសារមិនមានវិធានការការពារសុវត្ថិភាពអ្វីទេ។ លោក Balmas រកឃើញច្រកសុវត្ថិភាព​ក្នុងទូរសារ។ លោក Eyal Itkin និយាយថា លោកមានការភ្ញាក់ផ្អើលដោយសារនៅក្នុងម៉ាស៊ីនទូរសារនៅតែមានគេប្រើប្រាស់។ លោក Balmas មានប្រសាសន៍ថា មានអង្គការជាច្រើន ភ្នាក់ងាររដ្ឋាភិបាល ធនាគារ និងអ្នកដទៃទៀតដែលកំពុងតែប្រើប្រាស់ម៉ាស៊ីនទូរសារ។ លោកបន្ថែមថា ​មានហេតុផលជាច្រើនដែលក្រុមហ៊ុនបច្ចេកវិទ្យាវ័យចំណាស់នៅតែមានគេប្រើម៉ាស៊ីននេះជាទូទៅ។ លោកមានប្រសាសន៍ថា ទូរសារនៅតែត្រូវបានគេចាត់ទុកជាភ័ស្តុតាងដែលអាច​មើលឃើញក្នុងតុលាការ ប៉ុន្តែអ៊ីម៉ែលមិនអាចមើលឃើញទេ។ នោះហើយជាមូលហេតុដែលភ្នាក់ងាររដ្ឋាភិបាលមួយចំនួនតម្រូវឱ្យអ្នកផ្ញើទូរសារ។ NHS របស់អង់គ្លេសត្រូវគេស្គាល់ថា ជាអ្នកប្រើប្រាស់ម៉ាស៊ីនទូរសារ។ នៅពេលថ្មីៗនេះគេរកឃើញថា មានមនុស្សប្រហែល ៩០០០ នាក់ ​នៅតែកំពុងប្រើប្រាស់ទូរសារ។ការគ្រប់គ្រងម៉ាស៊ីនដែលមានមុខងារគ្រប់គ្រងទូរសារ ចម្លង និងការបោះពុម្ពអាចផ្តល់ឱ្យអ្នកវាយប្រហាររកឃើញចំណុចរងគ្រោះរបស់ម៉ាស៊ីន។ លោក Balmas មានប្រសាសន៍​ថា ក្រោយមកពួកគេអាចប្រើប្រាស់លទ្ធភាពនេះដើម្បីរុករកនិងវាយប្រហារធំជាងនេះ។ ភាពទន់ខ្សោយលេចឡើងនៅក្នុងពិធីការដែលកំណត់វិធីដែលទិន្នន័យបង្កើតសារទូរសារគួរតែត្រូវបានរៀបចំ។ លោកបាម៉ាសមានប្រសាសន៍ថា គោលការណ៍ដែលប្រើទូរសារត្រូវគេធ្វើឱ្យ មានស្តង់ដារនៅទសវត្សរ៍ឆ្នាំ ១៩៨០ ហើយមិនត្រូវបានផ្លាស់ប្តូរតាំងពីពេលនោះមក ។

ភាពទន់ខ្សោយនេះអាច​អនុញ្ញាតរូបភាពផ្ទុកមេរោគ។ ចំពោះករណីសាកល្បងរបស់ពួកគេ​ កម្មវិធីដែលផ្សាយមេរោគគេស្គាល់ថា Eternal Blue ស្ថិតនៅពីក្រោយការវាយប្រហារ WannaCry ដ៏ធំនៅឆ្នាំមុន។

លោកបាម៉ាសនិយាយថា ទូរសារមានពាក្យតិចតួចដែលនាំឱ្យពួកគេត្រូវបកប្រែតាមរបៀប​ផ្សេងៗគ្នាដោយក្រុមហ៊ុនផលិតផ្សេងៗគ្នា។ ហើយនេះជារួមចំណែកមួយផ្តល់ភាពងាយរងគ្រោះក្នុងប្រព័ន្ធទូរសារ។ ជាពិសេសក្រុមអ្នកស្រាវជ្រាវរកឃើញបញ្ហាលើវិធីសាស្រ្តដែលគេប្រើក្នុងម៉ាស៊ីនបោះពុម្ពមានមុខងារច្រើនមួយចំនួន ដែលផលិតដោយក្រុមហ៊ុន HP ដោយម៉ាស៊ីនោះត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិភពជំនួញ។

បច្ចុប្បន្នក្រុមហ៊ុន HP បញ្ចេញ patch ​សម្រាប់បញ្ហាលើម៉ាស៊ីនបោះពុម្ពរបស់ខ្លួន ដែលនឹងបិទ ចន្លោះប្រហោងដែលគេរកឃើញ។ ប៉ុន្តែលោកបាម៉ាសអះអាងថា ដោយសារលេខទូរសារ ត្រូវគេចែកចាយយ៉ាងទូលំទូលាយ អាចជាផ្លូវវាយប្រហារយ៉ាងងាយស្រួលសម្រាប់ពួក Hacker ដែលមានគោលដៅលើម៉ាស៊ីនផ្សេងៗ។ រហូតមកដល់ពេលនេះមិនមានភស្តុតាង ណាបង្ហាញថាពួក Hacker ដែលមានគំនិតអាក្រក់កំពុងប្រើរូបភាពដើម្បីវាយលុកលើបណ្ដាញដែលការពារបានយ៉ាងល្អនោះទេ៕

ប្រភព៖

https://www.bbc.com/news/technology-45083774

 

LEAVE A REPLY

Please enter your comment!
Please enter your name here