ប្រទេស Libya, Sudan, Chad និង Niger ព្រមព្រៀងគ្នាប្រយុទ្ធប្រឆាំងនឹងភេរវកម្ម

0

ប្រភពព័ត៌មានពី Albawaba ចេញផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨

ប្រទេស Libya, Sudan, Chad និង Niger ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការរួមគ្នា​ដើម្បីធានាសុវត្ថិភាពព្រំដែនរបស់ពួកគេ។ ​ពួកគេព្រមព្រៀងគ្នាបង្កើតមជ្ឈមណ្ឌល​​ប្រតិបត្តិការមួយនៅរដ្ឋធានី N’Djamena របស់ប្រទេស Chad ​ដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវកម្មនូវការរត់ពន្ធ​ និងការជួញដូរមនុស្ស។

កិច្ចព្រមព្រៀងនេះត្រូវចុះហត្ថលេខាអំឡុងពេលមានកិច្ចប្រជុំគណៈកម្មាធិក្រសួងលើកទី៣ នៅរដ្ឋធានី Khartoum ប្រទេស Sudan នៅថ្ងៃព្រហស្បតិ៍។ ក្នុងនោះមានវត្តមានចូល​រួម​ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភ្នាក់ងារសន្តិសុខ នៃបណ្តាប្រទេសពាក់ព័ន្ធ។

ពិធីករវិទ្យុលីប៊ីលោក Mohammed al-Taher Siyala​ ​និយាយថា ប្រទេសទាំង៤យល់ស្របគ្នាយកទីក្រុង N’Djamena ជាទីតាំងមជ្ឈមណ្ឌល​​ប្រតិបត្តិការ ដោយយោងតាមទីតាំងភូមិសាស្ត្ររបស់ខ្លួន។

ការសម្រេចកិច្ចព្រមព្រៀងដើម្បីបង្កើតគណៈកម្មាធិការសម្របសម្រួលមួយដើម្បីតាមដានលើការបង្កើតមជ្ឈមណ្ឌលនេះក្នុងរយៈពេលពីរខែ។ ប្រទេស Sudan នឹងធ្វើជាប្រធានគណៈ​កម្មាធិការសម្រាប់រយៈពេល ០៦ ខែខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here