ការហេគ Reddit– អ៊ីម៉ែល លេខសម្ងាត់ និងសារឯកជនត្រូវគេលួច

0

សម្រាប់ពេលនេះ វាមានការរំលោភបំពានទៅលើទិន្នន័យទៀតហើយ។ នេះគឺជាពេលសម្រាប់ Reddit ដែលគណនីជាច្រើនរបស់វាត្រូវគេហេគ។នៅថ្ងៃនេះ Reddit social media network ប្រកាសថា ក្រុមហ៊ុនខ្លួនទទួលរងនូវការរំលោភបំពានទិន្នន័យនៅក្នុងខែមិថុនា ហើយវាក៏មានការទម្លាយនូវទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនដូចជាអ៊ីម៉ែល និងទិន្នន័យ database backup នៅក្នុងឆ្នាំ ២០១៧ ដែលរួមមាន usernames និងលេខសម្ងាត់ផងដែរ។

តាមការបញ្ជាក់របស់ Reddit ហេគឃ័រដែលនៅមិនទាន់ស្គាល់អត្តសញ្ញាណធ្វើការចូលទៅក្នុងប្រព័ន្ធ Systems ដែលមានផ្ទុកនូវ backup Data របស់អ្នកប្រើប្រាស់ កូដ Internal Logs និងទិន្នន័យ Files ជាច្រើនទៀត។ នៅក្នុងការបង្ហោះនៅក្នុង Platform របស់ខ្លួននៅថ្ងៃពុធនេះ លោក Christopher Slowe ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Reddit អះអាងថា ការហេគនេះគឺពិតជារឿងធ្ងន់ធ្ងរ ប៉ុន្តែហេគឃ័រនៅមិនទាន់អាចធ្វើការចូលទៅក្នុងប្រព័ន្ធរបស់ Reddit systems នៅឡើយទេ។

Reddit ដឹងថាការរំលោភទិន្នន័យនេះនៅថ្ងៃទី ១៩ ខែមិថុនា ហើយក្រុមហ៊ុននិយាយថា អ្នកវាយប្រហារធ្វើការហេគទៅលើ Accounts របស់បុគ្គលិកជាច្រើននាក់របស់ក្រុមហ៊ុន Reddit ចន្លោះថ្ងៃទី​ ១៤ ខែមិថុនា និងថ្ងៃទី​១៨ ខែមិថុនា។ ការហេគនេះគឺតាមរយៈសារ SMS messages ជាមួយនឹងការផ្ទៀងផ្ទាត់នូវ two-factor authentication (2FA) Reddit ក៏ដោយ វានៅតែត្រូវគេហេគបាន។ Reddit ជម្រុញអោយអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរនូវ token-based two-factor authentication ជាមួយនឹងការប្រើប្រាស់នូវ one-time passcode នៅលើ App របស់ខ្លួនវិញ។ ទន្ទឹមនឹងនេះផងដែរ Reddit នឹងធ្វើការ Reset ទៅលើលេខសម្ងាត់របស់អ្នកប្រើប្រាស់ជាច្រើនដែលទិន្នន័យរបស់ពួកគេត្រូវបានរំលោភបំពាននោះ ហើយពួកគេនឹងធ្វើការជូនដំណឹងដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់អំពីគន្លឹះក្នុងការការពារខ្លួនផងដែរ៕

ប្រភព៖

https://thehackernews.com/2018/08/hack-reddit-account.html

LEAVE A REPLY

Please enter your comment!
Please enter your name here