ប្រព័ន្ធ Wi -Fi អាចត្រូវគេប្រើដើម្បីស្វែងរកអាវុធ និងគ្រាប់បែក

0

យោងតាមការសិក្សាមួយដែលដឹកនាំដោយសាកលវិទ្យាល័យ Rutgers នៅរដ្ឋ New Jersey បញ្ជាក់អោយដឹងថា គេអាចប្រើប្រាប់សប្រព័ន្ធ Wi-Fi ធម្មតាដើម្បីរកឃើញអាវុធ​​ និងគ្រឿងផ្ទុះនៅទីសាធារណៈបាន។ អ្នកស្រាវជ្រាវអះអាងថាសញ្ញា Wireless អាចជ្រាបចូលទៅក្នុងថង់ដើម្បីកំណត់ទំហំវត្ថុលោហៈ ឬប៉ាន់ស្មានបរិមាណនៃអង្គធាតុរាវ។ ការធ្វើតេស្តដំបូងបង្ហាញថា ប្រព័ន្ធនេះមានភាពសុក្រឹត្យយ៉ាងហោចណាស់ 95% ។ អ្នកស្រាវជ្រាវបន្តថា ការចំណាយគឺមានទំហំតិចតួច ប្រសិនប្រើប្រាស់វាដើម្បីការពារសន្តិសុខតាមបែបអាកាសយានដ្ឋាន។

ក្រុមស្រាវជ្រាវធ្វើតេស្តវត្ថុចំនួន១៥ ប្រភេទ និងកាបូបចំនួន ០៦ ប្រភេទ។ ប្រព័ន្ធ Wi-Fi ដំណើរការទទួលបានជោគជ័យក្នុងសម្គាល់វត្ថុគ្រោះថ្នាក់អត្រា 99% សម្រាប់ការសម្គាល់ជាតិដែក 98% និងសម្គាល់វិត្ថុរាវ 95%។​នៅពេលដែលវត្ថុត្រូវគេរុំនៅក្នុងថង់អត្រាភាពត្រឹមត្រូវធ្លាក់ចុះនៅប្រហែល 90% ។ ប្រព័ន្ធដែលមានតម្លៃទាបទាមទារឲ្យមានឧបករណ៍ Wi-Fi ដែលមានអង់តែនពីរ ឬបីហើយអាចបញ្ចូលក្នុងប្រព័ន្ធ Wi-Fi ដែលមានស្រាប់។ ប្រព័ន្ធនេះធ្វើការដោយការវិភាគ​នៅពេលសញ្ញា wireless ជ្រៀត និងទទួលបានសញ្ញាត្រលប់មកវិញចេញពីវត្ថុ និងសម្ភារៈទាំងនោះ។

ប្រព័ន្ធនេះអាចត្រូវគេប្រើប្រាស់ក្នុងមន្ទីរកីឡដ្ឋាន សួនឧទ្យាន និងសាលារៀន ឬកន្លែងណាដែលបង្ករហានិភ័យសាធារណៈ។ លោកស្រី Yingying Chen អ្នកនិពន្ធ និងជាសាស្ត្រាចារ្យម្នាក់​នៅនាយកដ្ឋានវិស្វកម្ម​អគ្គីសនី​ និងកុំព្យូទ័រនៅសាលាវិស្វកម្ម Rutgers-New Brunswick និយាយថា ក្នុងតំបន់សាធារណៈពិតជាពិបាកក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រើប្រាស់ជាមួយនឹងប្រព័ន្ធថ្លៃៗដូចដែលគេធ្វើក្នុងអាកាសយានដ្ឋាន។
គេត្រូវការកម្លាំងមនុស្សជាចាំបាច់ដើម្បីត្រួតពិនិត្យកាបូប ហើយក្រុមស្រាវជ្រាវចង់បង្កើតវិធីសាស្រ្តបំពេញបន្ថែមដើម្បីព្យាយាមកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម។ លោកបន្ថែមថា វិធីសាស្ត្រនេះអាចផ្តល់ផលច្រើនក្នុងការការពារសាធារណជនពីវត្ថុគ្រោះថ្នាក់។ តម្រូវការកិច្ចការពារកាន់តែមានច្រើនឡើងសម្រាប់ពេលនេះ។ ការសិក្សាទទួលបានពានរង្វាន់សម្រាមជាក្រដាសដែលល្អបំផុតនៅឯសន្និសីទ IEEE ឆ្នាំ 2018 ស្តីពីការទំនាក់ទំនង និងសុវត្ថិភាពបណ្តាញលើសន្តិសុខអ៊ិនធឺណិត។ ក្នុងនោះមានរួមបញ្ចូលទាំងវិស្វករនៅសាកលវិទ្យាល័យ Indiana-Purdue សាកលវិទ្យាល័យ Indianapolis (IUPUI) និងសាកលវិទ្យាល័យ Binghamton ផងដែរ៕

ប្រភព៖

https://www.bbc.com/news/technology-45196164

 

LEAVE A REPLY

Please enter your comment!
Please enter your name here