ប្រព័ន្ធប្រតិបត្តិការ Google Android P មានឈ្មោះផ្លូវការហៅថា Android 9 Pie មានមុខងារសំខាន់ៗចំនួន ៥ ដែលអ្នកគួរតែដឹង

0

ប្រសិនបើអ្នកភ្នាល់តួអក្សរ P ដែលជាប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ Android ថាជា Peppermint, Pancake ឬ Pastry នោះ វាមិនមែននោះទេ។ សម្រាប់ Android P គឺតំណាងអោយពាក្យថា Android Pie ។ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9.0 Pie ត្រូវបានប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃចន្ទនេះដោយក្រុមហ៊ុន Google ។

Android 9 Pie — មុខងារសំខាន់ៗទាំង ៥

ក្រុមហ៊ុនបច្ចេកវិទ្យា Google បញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Android Pie នេះផ្តល់នូវមុខងារ AI សម្រាប់ធ្វើឱ្យស្មាតហ្វូននេះកាន់តែឆ្លាតវៃជាងមុន ងាយស្រួលប្រើប្រាស់ជាងមុន និងអស្ចារ្យបំផុតសម្រាប់លោកអ្នកថែមទៀត។

១. ថាមពលថ្មដែលប្រើប្រាស់បច្ចេកវិទ្យា AI

ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា Google ផ្តល់នូវមុខងារ power saving mode ដែលមានឈ្មោះហៅថា Doze នៅលើប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow​ ក៏ដោយ ថាមពលថ្មនៅតែជាក្តីកង្វល់សម្រាប់អ្នកប្រើប្រាស់។ សម្រាប់ Android 9 Pie ប្រើប្រាស់នូវមុខងារថ្មីមួយហៅថា “Adaptive Battery” ដែលប្រើប្រាស់នូវ machine learning ក្នុងការរៀនអំពី Apps ដែលអ្នកប្រើប្រាស់នោះ។ Android 9 ប្រើប្រាស់នូវមុខងារថ្មីមួយសម្រាប់ធ្វើការរៀបចំទៅលើការប្រើប្រាស់ថាមពលថ្មហៅថា App Standby Buckets ។

២.​ការគ្រប់គ្រងពន្លឺជាមួយនឹងបច្ចេកវិទ្យា AI

Android 9 Pie ភ្ជាប់ជាមួយនឹងមុខងារ auto-brightness algorithm ដែលគ្រប់គ្រងដោយបច្ចេកវិទ្យា AI ដែលធ្វើការដឹងថាអ្នកប្រើប្រាស់ចូលចិត្តកំណត់នូវពន្លឺប៉ុណ្ណាសម្រាប់ការប្រើប្រាស់នៅក្នុង Setting ផ្សេងគ្នារបស់ពួកគេនោះ។

៣. ការប្រើប្រាស់ App Actions

ប្រព័ន្ធប្រតិបត្តិការ Android Pie ក៏មានមុខងារថ្មីមួយទៀតហៅថា App Actions ដែលជួយអ្នកប្រើប្រាស់អោយធ្វើរឿងជាច្រើនបានកាន់តែលឿនជាងមុនផ្អែកទៅលើ Context និងអ្វីដែលមានការបង្ហាញនៅលើអេក្រង់ដែលធ្វើសកម្មភាពនៅលើស្មាតហ្វូនរបស់អ្នកនោះ។

៤. ការបង្ហាញនូវព័ត៌មានពាក់ព័ន្ធ

នេះគឺជាមុខងារដ៏សំខាន់ដែលធ្វើការបន្ថែមចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ Android Pie ដែលអនុញ្ញាតឱ្យកម្មវិធី Apps ជាច្រើនបង្ហាញនូវព័ត៌មានដែលពាក់ព័ន្ធចេញពី Apps ជាច្រើនទៀតដែលអ្នកពិតជាត្រូវការផងដែរ។

៥. សុវត្ថិភាព និងឯកជនភាព

ក្រុមហ៊ុន Google និយាយថា ប្រព័ន្ធប្រតិបត្តិការ Android Pie ប្រើប្រាស់នូប្រព័ន្ធ hardware security ឈានមុខគេនៅក្នុងឧស្សាហកម្មនេះដែលជួយការពារទៅលើទិន្នន័យរបស់អ្នកដូចជាទិន្នន័យរបស់កាតឥណទានជាមួយនឹងភាពជឿជាក់បំផុត។ Android Pie ក៏ប្រើប្រាស់នូវមុខងារជាច្រើនដូចជា single home button, smart text selection, gesture navigation និង Wi-Fi round-trip time (RTT) ផងដែរ៕

 

ប្រភព​៖

https://thehackernews.com/2018/08/android-9-pie.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here