ការហេគ Snapchat — ហេគឃ័រទម្លាយនូវកូដរបស់កម្មវិធី Snapchat នៅលើ GitHub

0

ប្រភពកូដរបស់កម្មវិធីបណ្តាញសង្គមដ៏ពេញនិយម social media app Snapchat ថ្មីៗនេះត្រូវទម្លាយនៅលើអនឡាញបន្ទាប់ពីហេគឃ័រម្នាក់ធ្វើការទម្លាយ និងបង្ហោះវានៅលើ GitHub ដែលគ្រប់គ្រងដោយក្រុមហ៊ុន Microsoft នោះ។ គណនីរបស់ GitHub account ដែលមានឈ្មោះថា Khaled Alshehri ដែលអះអាងថាមកពីប្រទេសប៉ាគីស្ថាននោះបង្កើតនូវ GitHub repository ដែលមានឈ្មោះហៅថា Source-Snapchat ជាមួយនឹងការពិពណ៌នាថា “កូដសម្រាប់កម្មវិធី SnapChat”។

សម្រាប់កូដនេះត្រូវគេដឹងថាគឺជាព័ត៌មានសម្ងាត់របស់ក្រុមហ៊ុននេះដែលត្រូវបានបង្កើតឡើងសម្រាប់កម្មវិធីផ្ញើរសារ messaging app ។​សម្រាប់ក្រុមហ៊ុន Snap Inc នេះក៏ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Digital Millennium Copyright Act (DMCA) អោយជួយធ្វើការបិទទៅលើការបង្ហោះកូដរបស់ SnapChat នេះផងដែរ។

យ៉ាងណាមិញ វានៅមិនទាន់ច្បាស់នោះទេអំពីអ្វីដែលជាអាថ៌កំបាំងដែលទម្លាយនូវកូដរបស់កម្មវិធី SnapChat នេះនៅក្នុង Repository នេះក៏ដោយ ក្រុមហ៊ុន Snap ប្រាប់ទៅកាន់ក្រុមហ៊ុនចែកចាយព័ត៌មានជាច្រើនថា នេះគឺជាការ Update ទៅលើ iOS ជាមួយនឹងការទម្លាយនូវកូដសម្រាប់ iOS តែប៉ុណ្ណោះ។ ពេលនេះ កូដនេះត្រូវបានលុបចោលហើយ វាមិនមានការប៉ះពាល់អ្វីនោះទេសម្រាប់កម្មវិធីនេះ៕

ប្រភព៖

https://thehackernews.com/2018/08/snapchat-hack-source-code.html

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here