អាជ្ញាធរទួរគីចាប់ខ្លួនបុរស២នាក់ពីបទបាញ់ប្រហារស្ថានទូតសហរដ្ឋអាមេរិក

0
A police car is parked in front of the U.S. Embassy in Ankara, Turkey August 20, 2018. REUTERS/Tumay Berkin

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៨

អាជ្ញាធរទួរគីឃាត់ខ្លួនបុរស២នាក់លើការបាញ់ប្រហារនៅស្ថានទូតអាមេរិកក្នុងរដ្ឋធានី Ankara នៅថ្ងៃចន្ទស្របពេលដែលមានភាព​តាន​តឹងរវាងសម្ព័ន្ធមិត្តណាតូជុំវិញករណីកាត់ទោសអាចារ្យគ្រឹស្តអាមេរិកម្នាក់ក្នុងប្រទេសទួរគី។ គ្មាននរណាម្នាក់រងរបួសក្នុងការវាយប្រហារទេ នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យលោកប្រធានាធិបតី Tayyip Erdogan ដោយលោកធ្វើការថ្កោលទោសថា ជាការប៉ុនប៉ងមួយដើម្បីបង្កើតភាពវឹកវរ។

ក្រសួងការបរទេសទួរគីនិយាយថា​ ពួកគេបង្កើនសន្តិសុ​ខសម្រាប់ស្ថានទូត  និងបេសកកម្មបុគ្គលិកសហរដ្ឋ អាមេរិកនៅប្រទេសទួគី។ ការិយាល័យរបស់អភិបាលក្រុង Ankara និយាយថា ​អ្នកវាយប្រហារបាញ់គ្រាប់កាំភ្លើងចំនួន០៦គ្រាប់ នៅច្រកសន្តិសុខស្ថានទូតមានរថយន្តពណ៌សឆ្លងកាត់នៅម៉ោងប្រហែល ០៥:៣០​នាទីព្រឹកម៉ោងក្នុងស្រុក ហើយគ្រាប់កាំភ្លើងចំនួន០៣គ្រាប់ ប៉ះទ្វារដែកនិងបង្អួច។

សេចក្តីថ្លែងការណ៍មួយទៀតនៅល្ងាចថ្ងៃចន្ទដោយនិយាយថា មានបុរសចំនួន2នាក់​ក្នុងវ័យប្រហែល ៣០ឆ្នាំត្រូវឃាត់ខ្លួន​ជាមួយនឹងរថយន្ត និងកាំភ្លើង។ បុរសនោះសារភាពចំពោះ​ការបាញ់ប្រហារនេះ។ ជនសង្ស័យទាំងពីរមានកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ​ហើយទំនាក់​ទំនង​របស់ពួកគេត្រូវសមត្ថកិច្ចស៊ើបអង្កេត។

ស្ថានទូតបិទទ្វារនៅសប្ដាហ៍នេះដើម្បីប្រារព្ធពិធីបុណ្យអ៊ីស្លាម Eid al-Adha។  លោក David Gainer អ្នកនាំពាក្យស្ថានទូតមានប្រសាសន៍ថា លោកមិនមានសេចក្តីរាយការណ៍​ពីការ​រង​របួស​ណាមួយទេ ហើយលោកកំពុងស៊ើបអង្កេតព័ត៌មានលម្អិតបន្ថែម។

LEAVE A REPLY

Please enter your comment!
Please enter your name here