ប៉ូលិសអេស្ប៉ាញចាត់ទុកការប៉ុនប៉ងវាយប្រហារដោយកាំបិតជាទង្វើភេរវកម្ម

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨

បុរសម្នាក់កាន់កាំបិត​ដោយនិយាយពាក្យថា “អាឡោះ” គំហកដាក់ប៉ូលិសម្នាក់នៅឯស្ថានីយ៍​ប៉ូលិសជិតទីក្រុងបាសេឡូណាក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃចន្ទ​ ហើយប៉ូលិសចាត់ទុកថា សកម្មភាពនេះជាអំពើរភេរវកម្ម ហើយបុរសនោះត្រូវគេបាញ់សម្លាប់។​

ប៉ូលិសនិយាយ​​ថា ​​បុរសនោះចូលទៅកាន់ស្ថានីយ៍ Cornella តំបន់ភាគខាងជើងតំបន់  Catalonia ក្នុងរយៈ​ពេលខ្លីមុនម៉ោង៤ល្ងាចដើម្បីស្វែងរកព័ត៌មាន។ បុរសនោះលោតទៅកាន់មន្ត្រីស្ត្រីម្នាក់ដោយកាន់កាំបិតធំ។ អ្នកវាយប្រហារ​គេកំណត់អត្តសញ្ញាណជាអ្នករស់នៅ Cornella ត្រូវបាញ់សម្លាប់។

មេប៉ូលិស​ស៊ើបអង្កេត​លោក Rafel Comas ប្រាប់សន្និសីទសារព័ត៌មានថា ជនល្មើសប្រើ​ពាក្យ “អាឡោះ” តែពាក្យផ្សេងទៀតគឺមិនអាចយល់បាន។ សំអាងលើភស្តុតាងនេះប៉ូលិសចាត់ទុកថាវាជាការវាយប្រហារភេរវកម្ម។ ឃ្លាជាភាសា​អារ៉ាប់ “Allahu akbar” (ព្រះដ៏អស្ចារ្យបំផុត) ត្រូវអ្នកវាយប្រហារជីហាដប្រើជាញឹកញាប់។

ប៉ូលិសសរសេរបន្ថែមលើ Twitter ថាអ្នកវាយប្រហារចង់ស្លាប់ដោយខ្លួនឯង។ លោកComas ​បញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញទេថា គាត់គឺជាជនជាតិ Algeri ​អាយុប្រហែល២៩ឆ្នាំ ធ្លាប់រស់នៅក្នុងប្រទេសអស់រយៈ​ពេលជាច្រើនឆ្នាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here