ការប្រើប្រាស់នូវប្រព័ន្ធស្កេនមុខ(Facial Recognition Tool) ឥតគិតថ្លៃអាចធ្វើការតាមដានមនុស្សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន

0

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពនៅ Trustwave ទើបតែបញ្ចេញនូវ open-source tool ថ្មីមួយដែលអាចប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនមុខ facial recognition technology ដើម្បីកំណត់នូវទីតាំងគោលដៅនៅលើបណ្តាញសង្គមជាច្រើននៅក្នុងទំហំយ៉ាងធំ។ សម្រាប់ facial recognition tool នេះមានឈ្មោះហៅថា Social Mapper ដែលអាចធ្វើការស្វែងរកនៅលើគោលដៅនៃបណ្តាញសង្គម social media platforms ចំនួន ៨ ដែលរួមមាន Facebook, Instagram, Twitter, LinkedIn, Google+ និង VKontakte របស់ប្រទេសរុស្សី និង Weibo និង Douban របស់ចិនផ្អែកទៅលើឈ្មោះ និងរូបភាពផងដែរ។

សម្រាប់ការបង្កើតនូវ Tool នេះត្រូវបានអភិវឌ្ឍឡើងដោយការប្រមូលផ្តុំនូវ Social Mapper intelligence-gathering tool ដើម្បីជួយក្រុមតេស្តសម្រាប់ការវាយប្រហារនៅលើបណ្តាញសង្គមនេះបាន។ ទោះបីជាស្វែងរកឈ្មោះ និងរូបភាពអាចធ្វើឡើងដោយដៃក៏ដោយនោះ Social Mapper អាចធ្វើការដោយស្វ័យប្រវត្តិនៅក្នុងការស្កេនទៅលើមនុស្សរាប់រយ រាប់ពាន់បាននៅក្នុងពេលម្តង។

Social Mapper អាចដំណើរការបាននៅក្នុង ៣ ជំហាន៖

ជំហានទី ១៖ Tool នេះបង្កើតនូវបញ្ជីដែលជាគោលដៅភ្ជាប់ជាមួយនឹងឈ្មោះ និងរូបភាពផ្អែកទៅលើអ្វីដែលអ្នកបានស្វែងរក។ បញ្ជីនេះក៏មានការផ្តល់នូវ Links នៅក្នុង CSV Files រូបភាពនៅក្នុង Folders ឬមនុស្សដែលចុះបញ្ជីនៅក្នុងក្រុមហ៊ុននៅលើ LinkedIn ផងដែរ។

ជំហានទី ២៖ នៅពេលដែលគោលដៅនេះដំណើរការហើយនោះ Social Mapper ធ្វើការស្វែងរកដោយស្វ័យប្រវត្តិនៅលើវេបសាយនៃបណ្តាញសង្គមសម្រាប់គោលដៅអនឡាញ។ ការប្រើប្រាស់នូវ Tools នេះសម្រាប់ស្វែងរកមនុស្ស ១០០០ នាក់ចំណាយពេលវេលាប្រហែលជា ១៥ ម៉ោង។

ជំហានទី ៣៖ បន្ទាប់ពីការស្វែងរកឃើញហើយនោះ Social Mapper ចាប់ផ្តើមបង្កើតនូវរបាយការណ៍ជាច្រើនដូចជា Spreadsheet ជាមួយនឹង Links ទៅកាន់ Profile Pages របស់បញ្ជីជាគោលដៅ ឬរបាយការណ៍ចេញពី HTML ដែលមានរូបភាព និងការផ្ទៀងផ្ទាត់លទ្ធផលផងដែរ៕

ទោះជាយ៉ាងណាក៏ដោយ tool នេះគឺជាប្រភេទ open-source ដែលគ្រប់គ្នាអាចប្រើប្រាស់បានដើម្បីធ្វើការប្រមូលព័ត៌មាន។ ក្រុមហ៊ុនក៏ប្រើប្រាស់នូវ Social Mapper នេះសម្រាប់៖

  • ការបង្កើតនូវ social media profiles ក្លែងក្លាយទៅកាន់មិត្តភកិ្តជាគោលដៅ និងផ្ញើអោយពួកគេនូវ Links សម្រាប់ធ្វើការទាញយកនូវ Malware ។
  • ការបង្កើតយុទ្ធនាការ Phishing នៅលើ social media platform តាមរយៈ Account ដែលជាគោលដៅតាមរយៈការបង្កើតនូវ Account មួយដែលមើលទៅដូចជា Account ពិតមានឈ្មោះ និងរូបភាព។
  • ការបោកបញ្ឆោតគោលដៅចូលទៅបើកអ៊ីម៉ែលជាមួយនឹងលេខសម្ងាត់តាមរយៈការផ្តល់ជូននូវ Vouchers សម្រាប់ពួកគេ៕

ប្រភព៖

https://thehackernews.com/2018/08/social-mapper-osint.html

 

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here