ជនស៊ីវិលម្នាក់ស្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធភាគខាងត្បូងរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយនិយាយកាលពីថ្ងៃអង្គារនេះថាជនស៊ីវិលម្នាក់ត្រូវសម្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធមួយនៅភាគខាងត្បូងរដ្ឋធានីបាដាដ។ ថ្លែងប្រាប់សារព័ត៌មាន Alghad ថាខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបើកការបាញ់ប្រហារនៅក្នុងតំបន់ al-Dawanem ភាគខាងត្បូងរដ្ឋធានីបាដាដដោយបណ្តាលឲ្យជនស៊ីវិលម្នាក់ស្លាប់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនរងគ្រោះបញ្ជូនទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យធ្វើការស៊ើបអង្កេតត្រូវធ្វើឡើងផងដែរ។ គួររំលឹកថាកាលពីថ្ងៃចន្ទនេះជនស៊ីវិលម្នាក់ផ្សេងទៀតត្រូវសម្លាប់ ខណៈខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណធ្វើការវាយប្រហារទៅលើផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងតំបន់ al-Radwaniyah ភាគអាគ្នេយ៍រដ្ឋធានីបាដាដ។

ជនស៊ីវិលអ៊ីរ៉ាក់សរុប៧៩នាក់ត្រូវសម្លាប់ និង៩៩នាក់ផ្សេងទៀតរងរបួសក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែកក្កដាឆ្នាំ២០១៨ នេះបើយោងតាមតួលេខគ្រោះថ្នាក់ដែលបានកត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់។

រដ្ឋធានីបាដាដទទួលរងគ្រោះខ្លាំងបំផុតដែលមានជនស៊ីវិល៣០នាក់ស្លាប់ ៣៣នាក់របួស បន្ទាប់មកគឺខេត្ត Kirkuk ដែលមានជនស៊ីវិល៨នាក់ស្លាប់៣៤នាក់រងរបួស និងខេត្តNineveh មានជនស៊ីវិល១៣នាក់ស្លាប់ និង៥នាក់របួស។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦។ រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here