ប្រទេសចិនបដិសេធមិនមានផែនការដាក់មូលដ្ឋានយោធានៅប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩

នៅថ្ងៃពុធប្រទេសចិនបដិសេធមិនមានផែនការសាងសង់មូលដ្ឋានទ័ពនៅប្រទេសអាហ្វហ្គានីស្ថានទេ បន្ទាប់ពីកាសែតហុងកុងចុះផ្សាយថា ទី​ក្រុងប៉េកាំងកំពុងសាងសង់ជំរុំហ្វឹកហាត់សម្រាប់កងទ័ពអាហ្វហ្គានីស្ថានដែលប្រទេសចិនអាចបញ្ជូនទាហានរបស់ខ្លួនបាន។

កាសែតពេលព្រឹក South China ដកស្រង់ប្រភពមិនបង្ហាញអត្តសញ្ញាណ​មាន​ទំនាក់​ទំនងជាមួយយោធាចិននិយាយថា ប្រទេសចិនកំពុងកសាងជំរុំនេះនៅក្នុងច្រកព្រំដែន Wakhan ដែលភ្ជាប់ប្រទេសទាំងពីរ។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Hua Chunying ច្រានចោល​របាយការណ៍នេះ។លោកស្រីប្រាប់សន្និសីទកាសែតមួយថា ក្រោយពីពិនិត្យមើលរបាយការណ៍ពាក់ព័ន្ធព័ត៌មាន​នេះមិនពិតទេ។

ព័ត៌មានពាក់ព័ន្ធនឹងការសង់មូលដ្ឋានទ័ព ​និងការហ្វឹកហាត់សុទ្ធតែមិនមានឡើង។ ដូច្នេះអ្វីដែលព័ត៌មានផ្សាយទាំងអស់សុទ្ធតែមិនពិត។ លោកស្រី Hua ច្រានចោលព័ត៌មានបញ្ជូនទាហានរបស់ខ្លួនផងដែរ។ ក្រសួងការពារជាតិពុំធ្វើសេចក្តីឆ្លើយតប និងធ្វើការបំភ្លឺពីភ្នាក់ងារព័ត៌មាន Reuters ទេ។

នេះមិនមែនជារបាយការណ៍លើកដំបូងទេដែលបង្ហាញពីប្រទេសចិនកំពុងស្វែងរកការបញ្ចូនយោធាទៅក្នុងប្រទេសអាហ្វហ្គានីស្ថានទោះបីជាពួកគេធ្វើការបដិសេធទាំងស្រុងក៏ដោយ។

ក្នុងខែមករា ក្រសួងការពារជាតិបដិសេធរបាយការណ៍ស្រដៀងគ្នាមួយដែលគ្រោងនឹងកសាងមូលដ្ឋានយោធាមួយក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កាលពីពេលមុន ក្រសួងការពារជាតិក៏ធ្លាប់ច្រានចោលរបាយការណ៍ដែលបញ្ជូនរថយន្តយោធាបើកល្បាតក្នុងប្រទេសអាស៊ីខាងត្បូង។

 

LEAVE A REPLY

Please enter your comment!
Please enter your name here