យោធារុស្ស៊ីប្រគល់នំបុ័ងជាង ៥.០០០ តោនដល់ជនភៀសខ្លួនចេញពីខេត្ត Idlib ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

មន្ត្រីរុស្ស៊ីប្រចាំនៅប្រទេសស៊ីរីមានប្រសាសន៍ថា យោធារុស្ស៊ីប្រគល់នំបុ័ងជាង ៥.០០០តោន ទៅឱ្យអ្នកស្រុកដែលចាកចេញពីខេត្ត Idlib ប្រទេសស៊ីរីតាមច្រក​​ផ្លូវមនុស្សធម៌ Abu al-Duhur។ ខេត្ត Idlib ជាខេត្តដែលគ្រប់គ្រង​​ដោយពួក​សកម្ម​ប្រយុទ្ធ ។

លោក Evgeny Kharchenko ប្រធានការិយាល័យកណ្តាល​ខេត្ត Aleppo មានប្រសាសន៍ថា នំបុ័ងច្រើនជាង ៥.០០០ តោន ត្រូវប្រគល់ក្នុងកំឡុងពេលប្រតិបត្តិការ នៃច្រក​​ផ្លូវមនុស្សធម៌។ ជនភៀសខ្លួននឹងទទួលបានកញ្ចប់នំប័ុង​​ សំលៀកបំពាក់ ស្បែកជើង និងថ្នាំឱសថ។ អ្នកទាំងនោះត្រូវចាកចេញពីខេត្ត Idlib ទៅកាន់ខេត្ត Aleppo Hama និង Homs។

តំបន់គ្មានជម្លោះក្នុងខេត្ត Idlib  ប្រទេសស៊ីរីត្រូវ​បង្កើតឡើងដើម្បីជាកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធដែលមិនព្រមចុះចាញ់ និងគ្រួសាររបស់ពួកគេនៅទីនោះ។ យោធារុស្ស៊ីឃ្លាំមើលស្ថានការណ៍នៅខេត្ត Idlib និងធ្វើកិច្ចចរចាជាមួយមេដឹកនាំក្រុមប្រដាប់អាវុធខុសច្បាប់ដើម្បីដោះស្រាយ​​វិបត្តិដោយសន្តិភាព និងផ្តល់ជំនួយដល់ជនស៊ីវិលដែលមានបំណងចាកចេញពីតំបន់នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here