មនុស្ស៧នាក់ស្លាប់នៅក្នុងការវាយប្រហារអត្តឃាតលើច្រកត្រួតពិនិត្យសន្តិសុខភាគខាងលិចប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

បុគ្គលិកសន្តិសុខ និងជនស៊ីវិល៧នាក់ត្រូវសម្លាប់នៅពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់វាយប្រហារសំដៅលើត្រួតពិនិត្យសន្តិសុខមួយស្ថិតនៅក្នុងខេត្ត Anbar ភាគខាងលិច ប្រទេសអ៊ីរ៉ាក់។ មជ្ឈមណ្ឌលឃោសនាសន្តិសុខអ៊ីរ៉ាក់និយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបើកឡានមួយគ្រឿងចូលទៅក្នុងប៉ុស្តិ៍ត្រួតពិនិត្យដែលគ្រប់គ្រងដោយកងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងចលានានិយមដែលស្ថិតនៅច្រកចូលខាងត្បូងទីក្រុងal-Qaem ដែលជាអតីតបន្ទាយរបស់រដ្ឋអ៊ីស្លាមដែលស្ថិតនៅតាមបណ្តោយព្រំដែនរបស់ខេត្តAnbarជាមួយនឹងស៊ីរី។

យោងតាមមជ្ឈមណ្ឌលបានឲ្យដឹងថា ការវាយប្រហារនេះបណ្តាលឲ្យបុគ្គលិកសន្តិសុខ៤នាក់ និងជនស៊ីវិល៣នាក់ស្លាប់ ហើយបុគ្គលិក៤នាក់ផ្សេងទៀតរងរបួស។ គួរបញ្ជាក់ថាប្រទេសអ៊ីរ៉ាក់ប្រកាសកាលពីខែធ្នូឆ្នាំ២០១៧ ដណ្ដើមការកាន់កាប់លើទឹកដីទាំងអស់មកវិញដែលគ្រប់គ្រង់ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤។

ប៉ុន្តែពួកសកម្មប្រយុទ្ធនៅតែអះអាងទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើនលើកប្រឆាំងនឹងសន្តិសុខ និងជនស៊ីវិលចាប់តាំងពីពេលនោះមកផងដែរ។ យោងតាមបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាអំពើហិង្សា និងជម្លោះប្រដាប់អាវុធបានសម្លាប់មនុស្ស៧៩នាក់ក្នុងខែកក្កដាកន្លងមកនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here