មនុស្សចំនួន២៧នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាក្នុងប្រទេសលីប៊ី

0

ប្រភពព័ត៌មានពី Channelnewsasia ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ក្រសួងសុខាភិបាលនិយាយនៅថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មានមនុស្ស២៧នាក់ស្លាប់ និង១០០នាក់រងរបួសក្នុងការប្រយុទ្ធគ្នាជាច្រើនថ្ងៃរវាងកងជីវពលនៅជិតប្រទេសលីប៊ី។

ការប៉ះទង្គិចគ្នាផ្ទុះឡើងនៅថ្ងៃចន្ទក្នុងតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងទ្រីប៉ូលី និងបន្តដល់ល្ងាចថ្ងៃពុធ ក្រោយពីបទឈប់បាញ់មួយទទួលបរាជ័យ បើទោះបីជាមាន​ការអំពាវនាវ​ពីអង្គការសហប្រជាជាតិសូមឱ្យមានភាពស្ងប់ស្ងាត់។

ការប៉ះទង្គិចគ្នាបញ្ចប់នៅថ្ងៃព្រហស្បតិ៍ក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់មួយដែលត្រូវមន្រ្តីមកពីតំបន់ភាគខាងលិចប្រកាស ប៉ុន្តែគេមិនច្បាស់ថា គូប្រយុទ្ធទាំងពីរនឹងបន្តគោរពបទឈប់បាញ់នោះទេ។

លោក Fayez al-Sarraj ទទួលបន្ទុកច្បាប់ជាតិ (GNA) ប្រគល់ភារកិច្ចដល់កងកម្លាំងមកពីតំបន់ភាគខាងលិច និងកណ្តាលប្រទេសលីប៊ីជាមួយការធានាគូប្រជែងប្រកាន់ខ្ជាប់បទឈប់បាញ់គ្នា។

ប្រទេសលីប៊ីស្ថិតនៅចំកណ្តាលនៃការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធចាប់តាំងពីមេដឹកនាំផ្តាច់ការ Moamer Kadhafi ត្រូវផ្តួលរំលំក្នុងឆ្នាំ២០១១។

LEAVE A REPLY

Please enter your comment!
Please enter your name here