សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តត្រៀមវាយប្រហារមីស៊ីលលើស៊ីរីរយៈពេល២៤ម៉ោង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ក្រសួងការបរទេសរុស្ស៊ីនិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំណាយពេលតែ២៤ម៉ោង ដើម្បីវាយប្រហារមីស៊ីលប្រឆាំងនឹងប្រទេសស៊ីរី។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងចំពេលមានការព្រមានអំពីការវាយប្រហារគីមី។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova ប្រាប់អ្នកយកព័ត៌មាន​នៅ​សន្និសីទព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថាកម្លាំងចម្រុះប្រើរថយន្តដឹកជញ្ជូនប្រហែល៧០គ្រឿងទៅតំបន់មជ្ឈឹមបូព៌ា។

អាវុធនុយក្លេអ៊ែររួមមានកាំជ្រួចមីស៊ីលជិត៣៨០គ្រាប់ នាវាពិឃាត កាំជ្រួចមីស៊ីល KarniនិងRoss ត្រូវដាក់ពង្រាយនៅតំបន់នីមួយៗ​ដែលផ្ទុកមីស៊ីលធុន Tomahawk ចំនួន២៨គ្រឿង។

មុននេះមន្ទីរបញ្ចកោណបដិសេធការអះអាងរបស់ទីក្រុងម៉ូស្គូថា ទីក្រុងវ៉ាស៊ីនតោនកំពុងកសាងកងកម្លាំងយោធានៅក្នុងតំបន់នេះ។ យោងតាមប្រភពព័ត៌មានពីលោកស្រី Zakharova នាវាចម្បាំង USS ‘The Sullivans’ ចាកចេញពីឈូងសមុទ្រពែកក្រោយពីមានការរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយអំពីវត្តមានកងទ័ពអាមេរិកនៅតំបន់នេះ។ បច្ចុប្បន្នសហរដ្ឋអាមេរិក ​បារាំង ​និងចក្រភពអង់គ្លេស​ មានយន្ដហោះយុទ្ធសាស្ត្រ​និងបច្ចេកទេសនៅប្រទេសហ្ស៊ូដាន គុយវ៉ែត  និង ក្រេត។

LEAVE A REPLY

Please enter your comment!
Please enter your name here