សមាជិករដ្ឋអ៊ីស្លាម២៦នាក់ត្រូវចាប់ខ្លួនក្នុងប្រតិបត្តិការសន្តិសុខភាគពាយព្យទីក្រុង Mosul

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ប្រភពប៉ូលិសនិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា សមាជិករដ្ឋអ៊ីស្លាម២៦នាក់ត្រូវចាប់ខ្លួននៅជិតពន្ធនាគារស្ថិតនៅភាគពាយព្យទីក្រុងMosul។

ថ្លែងប្រាប់សារព័ត៌មាន BasNews អនុសេនីយឯក Omar Sabah បញ្ជាការខេត្ត Nineveh និយាយថាកងកម្លាំងសន្ដិសុខបានអនុវត្តប្រតិបត្តិការមួយដោយផ្អែកលើព័ត៌មានពីអ្នកដែលរស់នៅជិតទីក្រុង Badush ថាមានវត្តមានសមាជិកអ៊ីស្លាម ហើយក្រោយមកកងកម្លាំងសន្ដិសុខក៏ធ្វើការហ៊ុមព័ទ្ធជុំវិញតំបន់នេះ។

យោងតាមសារព័ត៌មាន Sabah បានឲ្យដឹងថា កងកម្លាំងសន្ដិសុខចាប់ខ្លួនពួកសកម្មប្រយុទ្ធ២៦នាក់ដែលកាន់កាប់អាវុធ និងគ្រាប់បែកដៃបន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ។ សារព័ត៌មាន Sabahបានប្រាប់ឲ្យដឹងទៀតថា ពួកសកម្មប្រយុទ្ធទាំងនោះត្រូវនាំទៅកន្លែងឃុំឃាំងដើម្បីធ្វើការស៊ើបអង្កេតមុនពេលធ្វើការកាត់ទោស។

គួររំលឹកផងដែរថា កាលពីថ្ងៃចន្ទនេះសមាជិករដ្ឋអ៊ីស្លាម ២០នាក់រួមទាំងស្រ្តី ៥នាក់ត្រូវចាប់ខ្លួននៅភាគខាងត្បូងទីក្រុង Mosul ។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦។

រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here