ក្រុមសណ្ឋាគារនៅចិនធ្វើការស៊ើបអង្កេតលេចធ្លាយទិន្នន័យភ្ញៀវរាប់លាននាក់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

ក្រុមសណ្ឋាគារចិនមួយកំពុងស៊ើបអង្កេតអំពីការលេចធ្លាយទិន្នន័យកំណត់ត្រាអតិថិជនរាប់លាននាក់តាមប្រព័ន្ធអ៊ីនធឺណេត។

ការផ្សាយពាណិជ្ជកម្មមួយនឹងផ្តល់ជូននូវទិន្នន័យដ៏ធំបំផុត ១៤០ Gigabyte ដើម្បីប្តូរជាមួយនឹង Bitcoin នៅលើគេហទំព័រវេទិកាងងឹតមួយ។

ក្រុមអ្នកជំនាញផ្នែកសន្តិសុខជឿថា មូលដ្ឋានទិន្នន័យក្រុមហ៊ុនអាចនឹងធ្លាប់បង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណេតដោយចៃដន្យផងដែរ។

សណ្ឋាគារ Huazhu បានប្រាប់ BBC ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប៉ូលិសទីក្រុងស៊ាងហៃ កំពុងស៊ើបអង្កេតករណីរំលោភបំពានខាងលើនេះផងដែរ។

ការរំលោភបំពានទិន្នន័យបែបនេះ គឺគ្មានអ្វីថ្មីសម្រាប់ប្រទេសចិនទេ ប៉ុន្តែទំហំនៃទិន្នន័យរបស់អតិថិជន នាំឱ្យមានការយកចិត្តទុកដាក់ពីសារព័ត៌មានអន្តរជាតិ សម្រាប់ក្រុមសណ្ឋាគារមួយនេះ។

នេះជាផ្នែកមួយនៃខ្សែសង្វាក់សណ្ឋាគារធំបំផុតរបស់ប្រទេសចិន ដោយមានប្រតិបត្តិការជាង ៣,៥០០ អចលនទ្រព្យ ដែលមានទូទាំង ១៣ ម៉ាកយីហោដូចជា Ibis និង Mercure ជាដើម។

ក្រុមហ៊ុនសន្តិសុខ Cyber-Security Zibao បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ខ្លួនជឿថាការរំលោភបំពាននោះ គឺជាលទ្ធផលនៃក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីរបស់ក្រុមសណ្ឋាគារ ដោយអាប់ឡូតនូវទិន្នន័យទៅកាន់ Github ជាសេវាកម្មដែលអ្នកអភិវឌ្ឍន៍អាចសហការគ្នាបាន។

ក្រុមនេះក៏បានប្រាប់ BBC ក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ និងការអនុវត្តភ្លាមនូវការសវនកម្មផ្ទៃក្នុងមួយ ដើម្បីធានាសុវត្ថិភាពព័ត៌មានរបស់ភ្ញៀវផងដែរ” ។ ហើយបន្ថែមទៀតថា ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនខាងក្រៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់ថា តើលេចធ្លាយអ្វីមួយកើតឡើង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here