ជើងហោះហើរកាណាដា Air Canada ទទួលរងនូវការរំលោភទិន្នន័យនៃកម្មវិធី Mobile App ច្រើនជាង ២០,០០០ នាក់

0

ជើងហោះហើរកាណាដា Air Canada បញ្ជាក់ថា វាមានការរំលោភទិន្នន័យដែលមានការឆ្លងទៅកាន់អតិថិជនរបស់ខ្លួនច្រើនជាង ២០,០០០ នាក់នៅក្នុងចំណោមអ្នកប្រើប្រាស់​ Mobile App ច្រើនជាង ១​,៧ លាននាក់នោះ។ ក្រុមហ៊ុននេះបញ្ជកា់ថា ខ្លួនរកឃើញនូវសកម្មភាពគួរអោយសង្ស័យនៅលើកម្មវិធី Mobile App របស់ខ្លួននៅចន្លោះថ្ងៃទី​២២ ខែសីហា និងថ្ងៃទី​ ២៤ ខែសីហានេះ។ សម្រាប់ព័ត៌មានដែលរងការរំលោភបំពាននេះមានឈ្មោះ អ៊ីម៉ែល លេខទូរស័ព្ទ និងព័ត៌មានជាច្រើនទៀតរបស់អ្នកប្រើប្រាស់។

ក្រុមហេគឃ័រអាចទទួលបានទិន្នន័យជាច្រើនទៀតរួមមានលេខ Passport, កាលបរិច្ឆេទផុតកំណត់នៃ Passport លេខយន្តហោះ លេខធ្វើដំណើរ លេខ NEXUS ភេទ ថ្ងៃខែឆ្នាំកំណើត និងសញ្ជាតិ្តផងដែរប្រសិនបើអ្នករក្សាទុក Profile របស់ពួកគេនៅលើកម្មវិធី Air Canada mobile app ។ ជើងហោះហើរ Air Canada ជូនដំណឹងទៅកាន់អ្នកប្រើប្រាស់អោយពួកគេធ្វើការត្រួតពិនិត្យទៅលើប្រតិបត្តិការនៃកាតឥណទានរបស់ពួកគេជាប្រចាំផងដែរ។

ក្រុមហ៊ុនធ្វើការប៉ាន់ស្មានថា ១% នៅក្នុងចំណោមអ្នកប្រើប្រាស់របស់ខ្លួនចំនួន ១,៧ លាននាក់ ឬប្រហែលជា ២០,០០០ នាក់ដែលរងគ្រោះដោយសារតែការរំលោភបំពានទៅលើទិន្នន័យសុវត្ថិភាពនេះ។ ក្រុមហ៊ុនជម្រុញអោយអ្នកប្រើប្រាស់ប្រើនូវលេខសម្ងាត់ដល់ទៅ ១០ តួដែលមានការប្រើប្រាស់នូវសញ្ញាមួយតួផងដែរ។ ជើងហោះហើរ Air Canada ជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ដែលមានបញ្ហានេះតាមរយៈអ៊ីម៉ែលចាប់ពីថ្ងៃទី ២៩ ខែសីហានេះអំពីការហេគ៕

ប្រភព៖

https://thehackernews.com/2018/08/air-canada-data-breach.html

LEAVE A REPLY

Please enter your comment!
Please enter your name here