ហេគឃ័រដែលធ្វើការទម្លាយរូបអាក្រាតរបស់តារាល្បីៗជាច្រើនជាប់ពន្ធនាគាររយៈពេល ៨ ខែ

0

ហេគឃ័រដ៏ល្បីល្បាញទី ៤ ដែលត្រូវចោទប្រកាន់កាលពីដើមឆ្នាំនេះជាមួយនឹងការហេគទៅលើគណនី Apple iCloud accounts ច្រើនជាង ២៥០ របស់ Jennifer Lawrence និងតារាល្បីឈ្មោះជាច្រើនទៀតនៅហូលីវូដនោះត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ៨ ខែ។ នៅដើមឆ្នាំនេះ លោក George Garofano ដែលមានវ័យ ២៦ ឆ្នាំមកពី North Branford​ សារភាពថាពិតជាបានលួចទិន្នន័យចេញពី iCloud accounts របស់ជនរងគ្រោះជាច្រើនដោយការប្រើប្រាស់នូវ Phishing Attacks ចាប់ពីខែមេសាឆ្នាំ ២០១៣ ដល់ខែតុលា ឆ្នាំ ២០១៤ ដោយគាត់ក្លែងខ្លួនធ្វើជាសមាជិកនៃក្រុមការងារសុវត្ថិភាពរបស់ក្រុមហ៊ុន Apple និងបោកបញ្ឆោតជនរងគ្រោះអោយទម្លាយនូវព័ត៌មានសម្ងាត់ iCloud នោះ។

នៅក្នុងការលួចនូវព័ត៌មានសម្ងាត់នេះ លោក Garofano លួចទិន្នន័យរបស់ជនរងគ្រោះរួមមានរូបភាព និងវីដេអូចេញពីគណនី iCloud accounts និងទម្លាយវានៅលើវេទិកាអនឡាញដូចជា 4Chan ។ នៅក្នុងចំណោមជនរងគ្រោះទាំងអស់នេះគឺមាន Jennifer Lawrence, Kim Kardashian, Kirsten Dunst, Kate Upton, Misty May Treanor និងតារាសម្តែងជាច្រើនទៀតដូចជា Alexandra Chando, Kelli Garner និង Lauren O’Neil ។

ខណៈពេលដែលព្រះរាជអាជ្ញាស្នើសុំការកាត់ទោសយ៉ាងហោចណាស់ ១០ ទៅ ១៦ ខែនៅក្នុងពន្ធនាគារនោះ មេធាវីរបស់ Garofano ស្នើអោយបន្ធូរការជាប់ពន្ធនាគាររយៈពេល ៥ ខែនៅក្នុងពន្ធនាគារ និង ៥ ខែទៀតសម្រាប់ការឃុំឃាំងនៅផ្ទះ។ ចៅក្រមសហព័ន្ធតុលាការនៅក្នុងសហរដ្ឋអាមេរិកនៅ Bridgeport​ នៅថ្ងៃពុធនេះកាត់ទោសលោក Garofano អោយជាប់ពន្ធនាគាររយៈពេល ៨ ខែនៅក្នុងពន្ធនាគារ។ សម្រាប់ហេគឃ័រ ៣ នាក់ផ្សេងទៀតក៏ត្រូវបានកាត់ទោសរួចរាល់ផងដែរ។

  • លោក Edward Majerczyk វ័យ ២៨ ឆ្នាំត្រូវកាត់ទោសជាប់ពន្ធនាគាររយៈពេល ៩ ខែបន្ទាប់ពីការហេគលួចបន្លំ និងការឈ្លានពានទៅលើការក្លែងបន្លំកុំព្យូទ័រ និងការរំលោភបំពានទិន្នន័យនោះ។
  • លោក Ryan Collins វ័យ ៣៦ ឆ្នាំត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ១៨ ខែនៅក្នុងពន្ធនាគារដោយកំហុសដូចគ្នា។
  • លោក Emilio Herrera វ័យ ៣២ ឆ្នាំត្រូវចោទប្រកាន់ទៅលើកំហុសដូចគ្នា ប៉ុន្តែនៅរង់ចាំការកាត់ទោសសិន។

ប្រភព៖

https://thehackernews.com/2018/08/photos-celebrity-hacker.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here