ក្រុមហ៊ុនបច្ចេកវិទ្យា Google​ធ្វើការតាមដានថាតើអ្នកទិញអ្វីខ្លះ Offline ជាមួយនឹងទិន្នន័យចេញពី Mastercard

0

នៅក្នុងសប្តាហ៍នេះបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Google សារភាពថាក្រុមហ៊ុនបរស់ខ្លួនពិតជាធ្វើការតាមដានទៅលើទីតាំង Location របស់អ្នកប្រើប្រាស់ទោះបីជាគេបិទទៅលើ location history ក៏ដោយនោះ ពេលនេះវាមានការបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ក្រុមហ៊ុន Google ធ្វើការចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយនឹងក្រុមហ៊ុន Mastercard ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Google ធ្វើការតាមដានទៅលើអ្នកប្រើប្រាស់ថាតើពួកគេទិញអ្វីខ្លះនៅពេល Offline នោះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google បង់ប្រាក់រាប់លានដុល្លារអាមេរិកសម្រាប់ក្រុមហ៊ុន Mastercard សម្រាប់ការផ្លាស់ប្តូរព័ត៌មាននេះ។ សម្រាប់ក្រុមហ៊ុន Google និងក្រុមហ៊ុន Mastercard មិនធ្វើការប្រកាសអំពីរឿងនេះនោះទេនៅក្នុងការសហការគ្នានេះ។ តាមការបញ្ជាក់របស់មនុស្ស ៤ នាក់ដែលសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ក្រុមហ៊ុន Google និង Mastercard ធ្វើការចុះកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំនៅក្នុងសហរដ្ឋអាមេរិកដែលមានន័យថា រាល់ទិន្នន័យនៃការបញ្ជាទិញទាំងអស់នឹងធ្វើការ Encrypted រួចបញ្ជូនទៅកាន់ក្រុមហ៊ុន Google នោះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google ធ្វើការរក្សាទុកទិន្នន័យនេះនៅក្នុង Tools ថ្មីមួយដែលមានឈ្មោះថា Store Sales Measurement ដែលកំពុងតែធ្វើការតេស្តនូវ Tool នេះដោយក្រុមអ្នកផ្សព្វផ្សាយតូចមួយដែលអនុញ្ញាតឱ្យពួកគេធ្វើការតាមដានទៅលើការផ្សព្វផ្សាយអនឡាញនៅក្នុងការទិញទំនិញរាយនេះ។

កាលពីឆ្នាំមុននេះ នៅពេលដែលក្រុមហ៊ុន Google ប្រកាសអំពីសេវាកម្ម Store Sales Measurement service ក្រុមហ៊ុននេះបញ្ជាក់ថា ខ្លួនអាចចូលប្រើប្រាស់នូវទិន្នន័យកាតឥណទាន ៧០% នៃកាតឥណទាននៅក្នុងសហរដ្ឋអាមេរិកតាមរយៈដៃគូសហការជាច្រើន។ នេះមិនមែនតែសម្រាប់ Mastercard ក្រុមហ៊ុន Google ក៏សហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដែលមានអ្នកប្រើប្រាស់សរុបដល់ទៅ ៧០% នៃកាតឥណទាននៅក្នុងសហរដ្ឋអាមេរិកផងដែរ៕

ប្រភព៖

https://thehackernews.com/2018/09/google-mastercard-advertising.html

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here