ប្រទេសរុស្ស៊ី និងអាមេនីយល់ព្រមបន្តការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុង Yerevan

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨

នាយករដ្ឋមន្ត្រីប្រទេសអាមេនី លោក Nikol Pashinyan មានប្រសាសន៍ក្នុងបទសម្ភាសន៍​​​ជាមួយកាសែត Kommersant របស់រុស្ស៊ីចេញផ្សាយនៅថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី និងប្រទេអាមេនីព្រមព្រៀងផ្គត់ផ្គង់អាវុធរុស្ស៊ីទៅឱ្យប្រទេសអាមេនី។

នៅថ្ងៃទី០៨ ខែកញ្ញា នាយករដ្ឋមន្ត្រីប្រទេសអាមេនីធ្វើទស្សនកិច្ចទៅកាន់ក្រុងម៉ូស្គូ និងធ្វើកិច្ចចរចាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។​ នៅពេលសួរ​អំពី​កិច្ចព្រមព្រៀងដែលឈានដល់កិច្ចប្រជុំនៅថ្ងៃសៅរ៍ជាមួយនឹងមេដឹកនាំរុស្ស៊ីលោកថ្លែងថា លោកយល់ស្របចំពោះ​ការបន្តទម្លាប់ផ្គត់ផ្គង់សព្វាវុធពីប្រទេសរុស្ស៊ី ។

យោងតាមប្រភពព័ត៌មានពីលោក Pashinyan លើកឡើងថាការផ្គត់ផ្គង់អាវុធក្នុងលក្ខ័ណ្ឌខ្ចី ។ លោកបញ្ជាក់ថា លោកនឹងពិភាក្សាអំពីជម្រើសផ្សេងទៀត ។

លោកបន្តថា វាគឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់​ដោយលោកគិតថា មិនមានបញ្ហាអ្វីទេក្នុងវិស័យនេះ។ នៅខែវិច្ឆិកាឆ្នាំ២០១៧ រដ្ឋាភិបាលអាមេនីយល់ព្រម​លើកិច្ចព្រម​ព្រៀងមួយលើប្រាក់កម្ចីជាមួយរុស្ស៊ីចំនួន១០០ លានដុល្លារ ដើម្បីផ្គត់ផ្គង់ការដឹកជញ្ជូន ផលិតផលការពារជាតិមកពីប្រទេសរុស្ស៊ី។ ក្រោមកិច្ចព្រមព្រៀងប្រាក់កម្ចីចេញនៅក្រោម អត្រាការប្រាក់បច្ចុប្បន្នចំនួនបីដែលគេនឹងប្រើក្នុងឆ្នាំ ២០១៨-២០២២ ។

LEAVE A REPLY

Please enter your comment!
Please enter your name here