វាមានការហេគចូលទៅក្នុង MEGA Chrome Extension ដើម្បីលូចលេខសម្ងាត់ Passwords របស់អ្នកប្រើប្រាស់

0

សូមមានការប្រុងប្រយ័ត្ន! ប្រសិនបើអ្នកកំពុងតែប្រើប្រាស់នូវ Chrome browser extension ចេញពីសេវាកម្ម MEGA file storage នោះ អ្នកត្រូវធ្វើការ Uninstall ភ្លាមទៅ។ សម្រាប់ Chrome extension ផ្លូវការរបស់សេវាកម្ម MEGA.nz cloud storage service ត្រូវរំលោភបំពាន និងជំនួសនូវជំនាន់ដែលមានមេរោគដែលអាចធ្វើការលួចនូវទិន្នន័យរបស់អ្នកប្រើប្រាស់ចេញពីវេបសាយដ៏ពេញនិយមជាច្រើនដូចជា Amazon, Microsoft, Github និង Google រួមទាំង Private Keys សម្រាប់ cryptocurrency wallets របស់អ្នកប្រើប្រាស់ផងដែរ។

នៅថ្ងៃទី ៤ ខែកញ្ញានៅវេលាម៉ោង 14:30 UTC អ្នកវាយប្រហារដែលមិនស្គាល់អត្តសញ្ញាណម្នាក់ហេគចូលទៅក្នុង MEGA’s Google Chrome web store account និងធ្វើការ Upload នូវជំនាន់ដែលឆ្លងមេរោគ 3.39.4 សម្រាប់ extension ទៅក្នុង web store នេះបើតាមការចុះផ្សាយនៅក្នុងក្រុមហ៊ុននេះ។

មេរោគនៃ MEGA Chrome Extension អាចធ្វើការលួចលេខសម្ងាត់ Passwords បាន

នៅក្នុងការតម្លើង ឬការ Update អូតូនោះ សម្រាប់មេរោគ malicious extension ស្នើសុំការអនុញ្ញាតក្នុងការចូលទៅយកព័ត៌មានផ្ទាល់ខ្លួន និងការអនុញ្ញាតក្នុងការលួចទិន្នន័យរបស់អ្នកប្រើប្រាស់ចេញពីវេបសាយជាច្រើនដូចជា Amazon, Github និង Google រួមទាំង online wallets ដូចជា MyEtherWallet និង MyMonero និងវេទិកា Idex.market cryptocurrency trading platform ផងដែរ។

សម្រាប់មេរោគ Mega extension អាចធ្វើការបញ្ជូននូវទិន្នន័យដែលលួចបានទាំងអស់ត្រឡប់ទៅកាន់អ្នកវាយប្រហារស្ថិតនៅក្នុង megaopac[.]host នៅក្នុងប្រទេសអ៊ុយក្រែនដែលប្រើប្រាស់ដោយអ្នកវាយប្រហារក្នុងការ Login ចូលទៅក្នុងគណនីរបស់ជនរងគ្រោះ និងធ្វើការ Extract ទៅលើ cryptocurrency private keys សម្រាប់លួចទិន្នន័យ digital currencies របស់អ្នកប្រើប្រាស់។ ក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុន Google ក៏បិទទៅលើ Publishers ក្នុងការ Sign ទៅលើ Chrome extensions រួចរាល់ហើយដែរ។

តើអ្នកប្រើប្រាស់ MEGA អាចធ្វើអ្វីបន្ទាប់ទៀតនោះ?

សម្រាប់ Firefox version របស់ MEGA នៅមិនទាន់មានការប៉ះពាល់ ឬខូចខាតនៅឡើយទេ ហើយអ្នកប្រើប្រាស់ជាច្រើនអាចចូលទៅក្នុង MEGA តាមរយៈវេបសាយផ្លូវការ (https://mega.nz) ដោយមិនប្រើប្រាស់នូវ Chrome extension ។ រយៈពេល ៤ ម៉ោងនៃការទម្លាយទិន្នន័យសុវត្ថិភាពជាមួយនឹងការ Update ទៅលើ  extension ជាមួយនឹង MEGA version (3.39.5) ចេញពី Chrome Web Store នោះ៕

ប្រភព៖

https://thehackernews.com/2018/09/mega-file-upload-chrome-extension.html

LEAVE A REPLY

Please enter your comment!
Please enter your name here