បំផ្ទុះគ្រាប់បែករថយន្តអត្តឃាតសម្លាប់មនុស្សយ៉ាងហោចណាស់០៦នាក់ក្នុងរដ្ឋធានីប្រទេសសុម៉ាលី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨

បំផ្ទុះគ្រាប់បែករថយន្តអត្តឃាតមួយវាយប្រហារលើការិយាល័យរដ្ឋបាលក្នុងរដ្ឋធានីប្រទេសសុម៉ាលីនៅថ្ងៃចន្ទ។ ការវាយប្រហារនេះសម្លាប់មនុស្សយ៉ាងហោចណាស់០៦នាក់។ ក្រុម al Shabaab ដែលមានទំនាក់ទំនងជាមួយក្រុម al​ Qaeda អះអាងថាពួកគេទទួលខុសត្រូវការវាយប្រហារនេះ។

ការផ្ទុះនេះបំផ្លាញការិយាល័យក្នុងស្រុក Hodan របស់​ Mogadishu និងបង្ករឱ្យមានផ្សែងពេញផ្ទៃមេយ។ អ្នកយកព័ត៌មាន Reuters ម្នាក់ឃើញសាកសពចំនួន ០៥ នាក់ និងតួខ្លួននៃមនុស្សទី០៦។

លោក Abdikadir Abdirahman នាយកផ្នែកសេវាសង្គ្រោះអះអាងថា ពួកគេបញ្ជូនមនុស្ស​ស្លាប់ចំនួន០៦នាក់ និងមនុស្សចំនួន១៦នាក់ផ្សេងទៀតទទួលរងរបួស។ លោកបន្ថែមថា ចំនួនអ្នកស្លាប់នឹងអាចកើនឡើង។ ក្រុម​ Al Shabaab ដែលកំពុងប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋាភិបាល​នឹងបង្កើតច្បាប់គ្រប់គ្រងដោយផ្អែកលើការបកស្រាយច្បាប់អ៊ីស្លាមនិយាយថា ពួកគេនៅ​ពីក្រោយការវាយប្រហារ។

អ្នកនាំពាក្យក្រុម Al Shabaab ប្រាប់ថាពួកគេបំផ្លាញការិយាល័យកណ្តាលស្រុក និងបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន។ លោក Abdiasis Abu Musab អ្នកនាំពាក្យប្រតិបត្តិការយោធាក្រុម Al Shabaab បន្ថែមថា ពួកគេនឹងផ្តល់ព័ត៌មានលម្អិតនៅពេលក្រោយ។

ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមធ្វើការវាយប្រហារជាញឹកញាប់នៅរដ្ឋធានី និងតំបន់ផ្សេងៗ ទៀតចាប់តាំងពីកងទ័ពដែលគាំទ្រដោយក្រុមរក្សាសន្តិភាពអាហ្វ្រិកបណ្តេញពួកគេចេញពីរដ្ឋធានីក្នុងឆ្នាំ ២០១១ ។ សាក្សី Hussein Osman និយាយថា គាត់ឃើញរថយន្ត ៤x៤ បើកចូល​ទៅក្នុងអគារ។

LEAVE A REPLY

Please enter your comment!
Please enter your name here