ប្រទេសតួកគីពង្រឹងកម្លាំងយោធាក្នុងខេត្ត Idlib ប្រទេសស៊ីរីក្រោយពីបរាជ័យលើបទឈប់បាញ់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨

ប្រទេសតួកគីកំពុងពង្រឹងទីតាំងយោធារបស់ខ្លួនក្នុងខេត្ត Idlib ដែលគ្រប់គ្រងដោយឧទ្ទាម​។​ ប្រទេសតួកគី និងក្រុមឧទ្ទាមស៊ីរីនិយាយថា ការបង្ក្រាបរបស់រដ្ឋាភិបាលនឹងធ្វើឱ្យមានគ្រោះ​មហន្តរាយ​មនុស្សធម៌នៅតាមព្រំដែនរបស់ខ្លួន។

លោក Tayyip Erdogan ព្រមានថា ​ការវាយប្រហារដោយកងទ័ព ​និងសម្ព័ន្ធមិត្តគាំទ្រពី​ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់លើទីលាន Idlib ដែលមានប្រជាជនប្រហែលបីលាននាក់នឹងធ្វើឱ្យមាន ការបាត់បង់មនុស្សរាប់ពាន់នាក់ក្នុងតំបន់រឹងមាំចុងក្រោយរបស់ឧទ្ទាមក្នុងប្រទេសស៊ីរី។

ក្រោយពីទទួលប្រជាជនស៊ីរ៉ីចំនួន ៣,៥លាននាក់​ប្រទេសតួកគីនិយាយថា ខ្លួនមិនទទួលយកជនរងគ្រោះពីសង្គ្រាមច្រើនទៀតបានទេ ហើយចោទប្រកាន់ប្រទេសលោកខាងលិចថា បោះបង់ចោលបញ្ហានេះដើម្បីប្រឈមនឹងផលវិបាកនៃការវិលត្រឡប់របស់ប្រធានាធិបតី Bashar al-Assad ។

នៅឯកិច្ចប្រជុំមួយក្នុងទីក្រុង Tehran នៅថ្ងៃសុក្រជាមួយប្រធានាធិបតីប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ដែលគេចាត់ទុកថាជាឱកាសពិតប្រាកដចុងក្រោយដើម្បីបញ្ចៀសជម្លោះឈ្លានពានក្នុងតំបន់ កាន់កាប់ដោយពួកឧទ្ទាម លោក Erdogan ទទួលបរាជ័យលើការចរចារបទឈប់បាញ់គ្នាពីអ្នកគាំទ្រពីរនាក់របស់លោក Assad ។

LEAVE A REPLY

Please enter your comment!
Please enter your name here