ប្រធានាធិបតីប្រទេសស៊ូដង់ខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨

ប្រធានាធិបតីប្រទេសស៊ូដង់ខាងត្បូងលោក Salva Kiir ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សន្តិភាព​មួយជាមួយក្រុមឧទ្ទាមក្នុងរដ្ឋធានីរបស់ប្រទេស Ethiop នៅថ្ងៃពុធដើម្បីបញ្ចប់សង្រ្គាម ស៊ីវិលដែលសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួនប្រាំម៉ឺននាក់  និងផ្លាស់ទីលំនៅមនុស្ស ចំនួនពីរលាននាក់ និងលើកស្ទួយវឌ្ឍនភាពរបស់ប្រទេសចាប់តាំងពីប្រទេស​​នេះទួលបានឯករាជ្យ​​​នៅរយៈពេល ០៧ ឆ្នាំមុន។

ប្រទេសស៊ូដង់ខាងត្បូងធ្លាក់ចូលក្នុងសង្គ្រាមរយៈពេល ០២ ឆ្នាំក្រោយពីទទួលបានឯករាជ្យ ភាពពីប្រទេសស៊ូដង់នៅឆ្នាំ ២០១១ នៅពេលមានជម្លោះនយោបាយរវាងលោក Kiir និងលោកអនុប្រធានាធិបតី Riek Machar ដែលពួកគេប្រឈមមុខដាក់គ្នាដោយប្រើកងកម្លាំងប្រដាប់អាវុធ។ កិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខានៅឆ្នាំ​ ២០១៥ ទទួលបរាជ័យក្រោយពីមានការប៉ះទង្គិចគ្នាផ្ទុះឡើងរវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាម។

លោក Machar មេដឹកនាំក្រុមឧទ្ទាម SPLM-IO និងក្រុមឧទ្ទាមដទៃទៀតចុះហត្ថលេខា​លើកិច្ចព្រមព្រៀងថ្មីជាមួយរដ្ឋាភិបាលរដ្ឋធានី Juba  ក្រោយពីមានការធានាថា​ គេនឹងផ្តល់កិត្តិយស​លើកិច្ចព្រមព្រៀងក្នុងការចែករំលែកអំណាច។

កិច្ចព្រមព្រៀងនេះ សម្របសម្រួលដោយ ប្រទេសស៊ូដង់ ធ្វើឡើងដោយលោក Machar ក្នុងនាមជាអនុប្រធានជំនួសអតីតប្រធានរបស់គាត់។ ស្ថេរភាពក្នុងប្រទេសស៊ូដង់ខាងត្បូងមានសារៈសំខាន់សម្រាប់ប្រទេសស៊ូដង់ និងបណ្តាប្រទេសជិតខាងផ្សេងទៀត ដោយពួកគេធ្លាប់ព្រួយបារម្ភថា អាចមានការផ្ទុះជម្លោះថ្មី ហើយនឹងអាចបង្ករផលប៉ះពាល់ដល់ពួក​គេជា​មួយជនភៀសខ្លួនផ្សេងទៀត។សង្រ្គាមស៊ីវិលចាប់ផ្តើមក្នុងឆ្នាំ ២០១៣ ដែលកើតឡើងដោយមានជម្លោះផ្ទាល់ខ្លួន និងពីជនជាតិភាគតិច។ យោងតាមប្រភព អង្គការសហប្រជាជាតិបញ្ជាក់ថា ជម្លោះនេះសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០ ០០០ នាក់ ដែលភាគច្រើនអ្នកស្លាប់ជាជនស៊ីវិល។

LEAVE A REPLY

Please enter your comment!
Please enter your name here