ប្រទេសរុស្ស៊ី និងតួកគីរួមគ្នាប្រឹងប្រែងដើម្បីទប់ស្កាត់មហន្តរាយមនុស្សធម៌ក្នុងខេត្ត Idlib

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨

លោក Hulusi Akar រដ្ឋមន្ត្រីការពារប្រទេសតួកគីមានប្រសាសន៍នៅ​ថ្ងៃព្រហស្បតិ៍ថា ​ប្រទេសតួកគីកំពុងធ្វើការជាមួយប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ ក្នុងខេត្ត Idlib របស់ប្រទេសស៊ីរី។

ភ្នាក់ងារ Anadolu ដកស្រង់សម្តីរបស់លោកថា សកម្មភាពយោធាណាមួយនៅខេត្ត Idlib នឹងនាំមកនូវគ្រោះមហន្តរាយក្នុងតំបន់ដែលកំពុងជួបប្រទះការលំបាក ហើយលោកកំពុងសហការជាមួយប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ដើម្បីការពារគ្រោះមហន្តរាយមនុស្សធម៌នោះ។

សមាជិកចូលរួមនៃកិច្ចប្រជុំកំពូលលើកទី៣ រួមមានប្រទេសរុស្ស៊ី  អ៊ីរ៉ង់  តួកគី  ដែលប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី០៧ ខែកញ្ញានៅ​ក្រុង​Tehran ហើយពួកគរអនុម័តនូវវិធានការមួយដើម្បីបន្តគ្រប់គ្រង​ស្ថានភាពក្នុងប្រទេសស៊ីរីដោយយកចិត្តទុកដាក់ជាពិសេសលើស្ថានភាពក្នុងខេត្ត Idlib ។

ក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងលោក Tayyip Erdogan បង្ហាញពីគោលបំណងចង់បន្តកិច្ចសហប្រតិបត្តិការរហូតដល់មានការលុបបំបាត់អំពើភេរវកម្មទាំងស្រុង និងស្ថិរភាពនៃស្ថានការណ៍ក្នុងប្រទេសស៊ីរី។ មេដឹកនាំប្រទេសរុស្ស៊ីសង្កត់ធ្ងន់ក្នុង សន្និសីទ​សារព័ត៌មានចុងក្រោយថា ការបណ្តេញពួកសកម្មប្រយុទ្ធឱ្យចេញពីខេត្ត Idlib គឺជាកិច្ចការសំខាន់នៅដំណាក់កាលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here