សហភាពអឺរ៉ុបពន្យារការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីអស់រយៈពេល០៦ខែបន្ថែម

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨

សារព័ត៌មានក្រុមប្រឹក្សាអឺរ៉ុបរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបពន្យាពេលការ ដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីដែលនឹងផុតកំណត់នៅថ្ងៃទី ១៥ ខែកញ្ញា ដោយបន្ត​រយៈ​ពេល ០៦ ខែទៀត។ ប្រភពបន្តថា ក្រុមប្រឹក្សាពន្យារពេលចាត់វិធានការរឹតបន្តឹងលើសកម្មភាព​ដែលគំរាមកំហែងដល់បូរណភាពទឹកដីអធិបតេយ្យភាពនិងឯករាជ្យភាពរបស់អ៊ុយក្រែនអស់រយៈពេល ០៦ ខែទៀតរហូតដល់ថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៩ ។

ទណ្ឌកម្មអនុវត្តចំពោះមនុស្ស ១៥៥ នាក់ និងអង្គភាពចំនួន ៤៤ អង្គភាព ។ ឯកសារនេះបញ្ជាក់ ថា ទង្វើស្របច្បាប់ត្រូវក្រុមប្រឹក្សាអនុម័តដោយ​មាននីតិវិធីសរសេរ។ ឯកសារទាំងនោះ​នឹងមាន​ក្នុងសារលិខិតផ្លូវការរបស់សហភាពអឺរ៉ុបថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៨ ។ តំណាងអចិន្ត្រៃយ៍សម្រាប់​ប្រទេសចំនួន២៨នៃសហភាពអឺរ៉ុបសម្រេចចិត្តពន្យារពេលការដាក់ទណ្ឌកម្មប្រឆាំងប្រទេសនឹង រុស្ស៊ីនៅថ្ងៃទី០៥ ខែកញ្ញា។

កញ្ចប់ទណ្ឌកម្មជាច្រើនរបស់សហភាពអឺរ៉ុបកំពុងមានប្រតិបត្តិការដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាវិធានការតឹងរឹង និងរឹតត្បិតលើបញ្ហានៅតំបន់ Crimean។​ ចុងក្រោយគឺជាកញ្ចប់នៃការដាក់ទណ្ឌកម្មមានគោលបំណងប្រឆាំងនៅតំបន់ Crimea  រួមជាមួយ ​​ក្រុមហ៊ុនអាជីវកម្មអឺរ៉ុបត្រូវគេហាមឃាត់មិនឱ្យមានការរក្សាទំនាក់ទំនងណាមួយ។ វិធានការណ៍​ជាក់លាក់នឹងមានដំណើរការរហូតដល់ថ្ងៃទី៣១ ខែមករា  ឆ្នាំ ២០១៩ និងអាចត្រូវគេអូសបន្លាយ ពេល។

 

LEAVE A REPLY

Please enter your comment!
Please enter your name here