សមាជិករដ្ឋអ៊ីស្លាម៦នាក់ត្រូវចាប់ខ្លួននៅភាគខាងលិចរដ្ឋធានីម៉ូស៊ុល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨

ក្រសួងមហាផ្ទៃអ៊ីរ៉ាក់និយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាសមាជិករដ្ឋអ៊ីស្លាម៦នាក់ត្រូវចាប់ខ្លួននៅក្នុងរដ្ឋធានីម៉ូស៊ុល។ សេចក្តីថ្លែងការណ៍មួយដែលថ្លែងដោយឧត្តមសេនីយ៍ឯក Saad Maan អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថាកងកម្លាំងសន្តិសុខបានចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម៦នាក់ដែលក្នុងនោះមានម្នាក់ដែលកំពុងបម្រើការក្នុងក្រុម Thebah ខណៈដែលក្រុមនេះធ្លាប់បានកាន់កាប់លើរដ្ឋធានីនេះ។

គួរបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធជាច្រើននាក់ត្រូវបានចាប់ខ្លួននៅក្នុងស្រុក al-Mithaq ស្រុក al-Qahira និងស្រុក al-Tahrir and al-Muthanna ភាគខាងលិចរដ្ឋធានីម៉ូស៊ុល។ កាលពីថ្ងៃពុធនេះក្រសួងការពារជាតិបានប្រកាសថាបានចាប់ខ្លួនក្រុមតូចៗនៃភេរវជនរបស់សមាជិករដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងតំបន់ al-Shoura ភាគខាងត្បូងរដ្ឋធានីម៉ូស៊ុល។

នៅថ្ងៃដដែលនោះប្រភពពីបញ្ជាការប្រតិបត្តិខេត្តបាននិយាយថាពួកសកម្មប្រយុទ្ធ១៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការសន្តិសុខដ៏ធំមួយស្ថិតនៅក្នុងភូមិ Kan’ou ចន្លោះទីប្រជុំជន Qayyarah និង Shirqat ភាគខាងត្បូងនៃរដ្ឋធានី។ កាលពីសបា្ដហ៍មុនបញ្ជាការដ្ឋានខេត្ត Nineveh បាននិយាយថាសមាជិករដ្ឋអ៊ីស្លាម១៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការសន្តិសុខមួយនៅភាគខាងត្បូងរដ្ឋធានីម៉ូស៊ុល។

លើសពីនេះទៀតអង្គភាពស៊ើបការណ៍សម្ងាត់យោធាបានប្រកាសថាបានចាប់ខ្លួនអ្នកផ្គត់ផ្គង់ម្នាក់របស់ក្រុមសកម្មប្រយុទ្ធនៅភាគពាយព្យរដ្ឋធានីម៉ូស៊ុល។ ក្រសួងមហាផ្ទៃក៏បាននិយាយផងដែរថាពួកសកម្មប្រយុទ្ធ៨នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការមួយនៅភាគខាងលិចរដ្ឋធានីនេះ។

រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here