ការហេគទៅលើអាកាសចរណ៍ British Airways បណ្តាលអោយទិន្នន័យប័ណ្ណទូទាត់ ៣៨០០០០ ទទួលរងនូវការរំលោភបំពាន

0

British Airways បញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនទទួលរងនូវការរំលោភបំពានទិន្នន័យផ្ទាល់ខ្លួន និងប័ណ្ណទូទាត់ប្រាក់ចំនួន ៣៨០០០០០ របស់អតិថិជនជាមួយនឹងរយៈពេលត្រឹមតែ ២ សប្តាហ៍តែប៉ុណ្ណោះ។ តើអ្នកណាដែលជាជនរងគ្រោះនោះ?

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ចេញដោយ British Airways នៅថ្ងៃព្រហស្បន៍នេះ អតិថិជនដែលធ្វើការកក់ទៅលើការហោះហើរនៅលើវេបសាយ (ba.com) និងតាមរយៈកម្មវិធី British Airways mobile app នៅចន្លោះថ្ងៃទី ២១ សីហាដល់ថ្ងៃទី ៥ ខែកញ្ញាគឺទទួលរងនូវការរំលោភបំពាន។

ក្រុមហ៊ុនអាកាសចរណ៍នេះជូនដំណឹងទៅកាន់អតិថិជនរបស់ខ្លួនដែលធ្វើការកក់សំបុត្រយន្តហោះនៅចន្លោះរយៈពេល ១៥ ថ្ងៃនេះអោយមានការប្រុងប្រយ័ត្នដោយសារតែពួកគេប្រហែលជាអាចឆ្លងនូវការរំលោភបំពានទិន្នន័យហើយពួកគេត្រូវទាក់ទងទៅកាន់ធនាគារ ឬក្រុមហ៊ុនផ្តល់ប័ណ្ណឥណទានភ្លាម។

British Airways អះអាងនៅលើគណនី Twitter account របស់ខ្លួនថា ទិន្នន័យរបស់អ្នកប្រើប្រាស់ដែលលួចនៅក្នុងការរំលោភបំពានទិន្នន័យនេះគឺជាឈ្មោះ និងអាសយដ្ឋានរបស់អ្នកប្រើប្រាស់ជាមួយនឹងព័ត៌មាននៃហិរញ្ញវត្ថុរបស់ពួកគេ ប៉ុន្តែហេគឃ័រនៅមិនទាន់ទទួលបាននូវព័ត៌មានលម្អិតនៃលេខ Passports ឬទិន្នន័យនៃការធ្វើដំណើរបាននៅឡើយទេ។

ក្រុមហ៊ុនបញ្ជាក់ថា កាតដែលធ្វើការរក្សាទុកនៅលើវេបសាយ ឬកម្មវិធីទូរស័ព្ទរបស់ខ្លួនមិនទទួលរងនូវការរំលោភបំពាននោះទេ។ សម្រាប់កាតដែលប្រើប្រាស់សម្រាប់ធ្វើការកក់ទិញប៉ុណ្ណោះដែលរងគ្រោះនៅក្នុងអំឡុងពេលនេះ។ គួរបញ្ជាក់ផងដែរថា Air Canada ក៏ទើបតែរងគ្រោះដោយសារតែការរំលោភបំពានទៅលើទិន្នន័យនេះកាលពីខែមុននេះដែលមានព័ត៌មាននៃទិន្នន័យផ្ទាល់ខ្លួន និងលេខ Passport រួមជាមួយនឹងទិន្នន័យនៃការធ្វើដំណើរនៃអតិថិជនតាមទូរស័ព្ទដល់ទៅ 20000 នាក់៕

ប្រភព៖

https://thehackernews.com/2018/09/british-airways-data-breach.html

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here