ក្រុមហ៊ុនបច្ចេកវិទ្យា Apple លុបចោលនូវកម្មវិធី Trend Micro Apps ដែលធ្វើការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់នៅលើ MacOS

0

ក្រុមហ៊ុនបច្ចេកវិទ្យា Apple លុបចោលនូវកម្មវិធី Apps សុវត្ថិភាពដ៏ពេញនិយមជាច្រើនរបស់ក្រុមហ៊ុនការពារសុវត្ថិភាព Trend Micro ចេញពីហាងទំនិញ Mac App Store ផ្លូវការរបស់ខ្លួនបន្ទាប់ពីកម្មវិធីទាំងនេះត្រូវរកឃើញថាលួចទិន្នន័យសំខាន់របស់អ្នកប្រើប្រាស់នោះ។ សម្រាប់កម្មវិធីដ៏ចម្រូងចម្រាស់ទាំងនេះរួមមាន៖ Dr Cleaner, Dr Cleaner Pro, Dr Antivirus, Dr Unarchiver, App Uninstall, Dr. Battery និង Duplicate Finder សម្រាប់កុំព្យូទ័រ Mac ។

កម្មវិធី apps ទាំងនេះត្រូវលុបចោលរយៈពេលពីរថ្ងៃបន្ទាប់ពីក្រុមហ៊ុន Apple ដកចេញនូវកម្មវិធី “Adware Doctor” application សម្រាប់ការប្រមូល និងបញ្ចូននូវទិន្នន័យ browser history data ចេញពី Safari, Chrome និង Firefox របស់អ្នកប្រើប្រាស់ទៅកាន់ Servers នៅក្នុងប្រទេសចិន។ សម្រាប់កម្មវិធី Trend Micro apps នេះត្រូវរាយការណ៍ដោយអ្នកប្រើប្រាស់ម្នាក់នៅលើវេទិកា Malwarebytes នៅក្នុងខែធ្នូ ឆ្នាំ ២០១៧ ហើយកាលពីសប្តាហ៍មុននេះវាក៏ត្រូវបញ្ជាក់ដោយអ្នកស្រាវជ្រាវ Privacy_1st នៅលើបណ្តាញសង្គម Twitter ។

Privacy_1st គឺជាអ្នកស្រាវជ្រាវដែលរកឃើញ និងរាយការណ៍អំពីមេរោគ spyware នេះដែលមានលក្ខណៈដូចគ្នាទៅនឹងមេរោគ Adware Doctor នោះ។ អ្នកស្រាវជ្រាវនេះក៏បង្ហាញអំពីរបៀបដែលកម្មវិធី Dr. Cleaner និង Dr. Antivirus ធ្វើការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ចេញពីប្រព័ន្ធ System និងទិន្នន័យ browsing history ចេញពី web browsers ជាច្រើនរួមមាន Safari, Chrome និង Firefox ហើយបន្ទាប់មកបញ្ជូនទៅកាន់ trendmicro.com ។

នៅក្នុងរយៈពេល ២៤ ម៉ោងនេះ អ្នកស្រាវជ្រាវជាច្រើនរកឃើញនូវកំហុសឆ្គងដូចគ្នានៅលើកម្មវិធី macOS security និង utility apps ជាច្រើនទៀតដែលផ្តល់ដោយក្រុមហ៊ុន Trend Micro នោះ។ នៅក្នុងប្លុកដែលចុះផ្សាយដោយ Thomas Reed អ្នកស្រាវជ្រាវម្នាក់របស់ Malwarebyte បញ្ជាក់ថា ទិន្នន័យនេះគឺយកចេញពីកម្មវិធី Dr. Antivirus និង Dr. Cleaner ។ ពេលនេះ ក្រុមហ៊ុន Apple លុបចោលនូវកម្មវិធី Trend Micro apps ទាំងអស់ចេញពីហាងទំនិញ Mac App Store លើកលែងតែកម្មវិធី Network Scanner និង Dr. WiFi តែប៉ុណ្ណោះ៕

ប្រភព៖

https://thehackernews.com/2018/09/apple-trendmicro-macos-apps.html

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here