ក្រុមហ៊ុនបច្ចេកវិទ្យា Adobe ធ្វើការអាប់ឌែតទៅលើកម្មវិធី ColdFusion Software ជួសជុលទៅលើកំហុសឆ្គងចំនួន ៦

0

ក្រុមហ៊ុន Adobe​ទើបតែបញ្ចេញនូវ Patch សុវត្ថិភាពសម្រាប់ខែកញ្ញាឆ្នាំ ២០១៨ សម្រាប់ការអាប់ឌែតទៅលើកំហុសឆ្គងចំនួន ១០ នៅក្នុងកម្មវិធី Flash Player និង ColdFusion ដែលក្នុងនោះកំហុសឆ្គងចំនួន ៦ ត្រូវចាត់ទុកថាសំខាន់ដែលឆ្លងនៅក្នុងកម្មវិធី ColdFusion និងអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការបញ្ជាពីចម្ងាយទៅលើកូដនៅក្នុង Server ដែលរងគ្រោះ។

នៅក្នុងខែនេះ កម្មវិធី Adobe Acrobat និង Reader applications នៅមិនទាន់ទទួលនូវ patch សុវត្ថិភាពនៅឡើយទេ ខណៈពេលដែលកម្មវិធី Adobe Flash Player ទទួលនូវការអាប់ឌែតសម្រាប់កំហុសឆ្គង (CVE-2018-15967) ។

ក្រុមហ៊ុន Adobe ក៏ដោះស្រាយទៅលើបញ្ហារងគ្រោះ ៩ នៅក្នុងកម្មវិធី ColdFusion web application development platform ដែល ៦ មានគ្រោះថ្នាក់ខ្លាំងជាងគេ។ តាមការណែនាំរបស់ក្រុមហ៊ុន Adobe នោះ កម្មវិធី ColdFusion ផ្ទុកនូវកំហុសឆ្គងសំខាន់ចំនួន ៤ គឺ (CVE-2018-15965, CVE-2018-15957, CVE-2018-15958, CVE-2018-15959) ដែលអាចប្រតិបត្តិទៅលើកូដដែលមានគ្រោះថ្នាក់បាននោះ។

វាក៏មានកំហុសឆ្គង ២ នៅក្នុងកម្មវិធី ColdFusion គឺ (CVE-2018-15961) និង (CVE-2018-15960) ។ ក្រុមហ៊ុន Adobe ណែនាំអោយអ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងធ្វើការ Update ទៅលើ ColdFusion 2018 Update 1, ColdFusion 2016 Update 7 និង ColdFusion 11 Update 15 របស់ខ្លួនផងដែរ៕

ប្រភព៖

https://thehackernews.com/2018/09/adobe-software-updates.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here